មហាសេដ្ឋីស្រីមានបំផុតលើលោក Francoise Bettencourt Meyers ទទួលរងការខាតបង់ខ្លាំងបំផុតមិនធ្លាប់មាន ពោលរយៈពេល ៨ខែមកនេះ ស្ត្រីមានដាច់គេលើលោករបូតលុយអស់ ១៣,១ពាន់លានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា រយៈពេល៨ខែកន្លងមកនេះ ទ្រព្យសម្បត្តិរបស់ចៅស្រីស្ថាបនិកក្រុមហ៊ុន L’Oréal មានការថយចុះពីជិត ១០០ពាន់លានដុល្លារ មកនៅត្រឹម ៨៦ពាន់លានដុល្លារប៉ុណ្ណោះ។
ការខាតបង់ដ៏សម្បើមរបស់មហាសេដ្ឋីរូបនេះ គឺបណ្ដាលមកពីទីផ្សារសម្ភារៈនិយមបច្ចុប្បន្ន មិនសូវជារកចំណូលបានកាក់កប ក្រោយស្ថានភាពទីផ្សារប្រទេសចិនហាក់ជួបប្រទះការកកស្ទះ ដែលធ្វើឲ្យក្រុមហ៊ុនរកស៊ីលើវិស័យសម្ភារៈនិយមដូចជា L’Oréal និង LVMH ជាដើម បាត់បង់អតិថិជនជាច្រើន៕