ក្រុមហ៊ុនកំពូលចិនមួយគឺ PDD Holdings បានជួបប្រទះការខាតបង់ដ៏ធំនឹកស្មានមិនដល់ បន្ទាប់ពីប្រកាសប្រាក់ចំណូលប្រចាំត្រីមាស ដែលមានតិចជាការរំពឺងទុកខ្លាំង បណ្ដាលឲ្យស្ថានភាពតម្លៃហ៊ុនរបស់ពួកគេ មានភាពមិននឹងនរ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា តម្លៃហ៊ុនរបស់ក្រុមហ៊ុនPDD មានការថយចុះប្រហែល ២៨% ដែលធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ ខាតបង់ថវិការហូតដល់ ៥៥ពាន់លានដុល្លារឯណោះ។
គួររំលឹកបន្តិចថា ការខាតបង់ដ៏សម្បើមរបស់ក្រុមហ៊ុនកំពូលចិនមួយនេះ កាន់តែធ្វើឲ្យវិនិយោគិននៅប្រទេសចិន បង្ហាញក្ដីបារម្ភកាន់តែខ្លាំងឡើង ជុំវិញស្ថានភាពសេដ្ឋកិច្ច នៃប្រទេសមានទំហំសេដ្ឋកិច្ចធំបំផុតទី២ លើលោកមួយនេះ៕