សិង្ហបុរីខាតលុយជិត ៣០០លានដុល្លារ ដោយសារករណីឆបោករីកសុះសាយពេញទីក្រុង

អន្តរជាតិ

ករណីឆបោកនៅប្រទេសសិង្ហបុរី មានកំណើនរហូតដល់ ១៦,៣% ឬប្រហែល ២៦ ៦០០ករណី ត្រឹមពាក់កណ្ដាលឆ្នាំ២០២៤ ដែលជាចំណុចបំបែកកំណត់ត្រាច្រើនបំផុតនៅប្រទេសមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ករណីឆបោកជាច្រើននៅក្នុងទីក្រុងសាំងហ្គាពួរ បានធ្វើឲ្យប្រជាជនខាតបង់លុយជាង ៣៨៥លានដុល្លារសាំងហ្គាពួរ ឬប្រហែល ២៩៥លានដុល្លារអាមេរិកឯណោះ ដែលទំហំទឹកប្រាក់នេះគឺច្រើនជាងឆ្នាំមុនជិត ២៥%។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលសិង្ហបុរី ក៏បានព្យាករថា ទំហំទឹកប្រាក់នេះអាចនឹងឈានដល់ ៧៧០លានដុល្លារសិង្ហបុរីឯណោះ នៅក្នុងឆ្នាំ២០២៤ ច្រើនជាងឆ្នាំទៅដែលមានត្រឹម ៦៦០លានដុល្លារសិង្ហបុរី។

សូមជម្រាបដែរថា ករណីឆបោកនៅសិង្ហបុរីភាគច្រើន កើតឡើងនៅលើវិទិកាពាណិជ្ជកម្មអេឡិចត្រូនិក ការឆបោករឿងការងារ ការឆបោកតាមទូរស័ព្ទ និងការឆបោកលើគម្រោងវិនិយោគជាដើម៕