ក្រោយពីមានការប្រកាសរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ស្តីពីការបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» គិតនៅត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គេសង្កេតឃើញមានការចូលរួមបរិច្ចាគយ៉ាងច្រើនហូរហែរពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សិល្បករសិល្បការនី ព្រមទាំងបណ្តាក្រុមហ៊ុនតូចធំជាច្រើន។
ជាការគួរឲ្យកត់សំគាល់ មានក្រុមហ៊ុនចំនួន ៥ ធំៗ បានបរិច្ចាគច្រើនជាងគេនៅក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» តួយ៉ាង ក្រុមហ៊ុន ទ្រីភាព គ្រុប របស់លោកអ្នកឧកញ៉ា ទ្រី ភាព បានចូលរួមបរិច្ចាគថវិការចំនួន ១លាន២សែនដុល្លារ, ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារ, ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារ, ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារ និងក្រុមហ៊ុន LYP Group របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារផងដែរ៕