រុស្ស៊ីព្រមានអាមេរិក ពីហានិភ័យនៃការផ្ទុះសង្គ្រាមលោកលើកទី៣

អន្តរជាតិ

ប្រទេសរុស្ស៊ីបាននិយាយថា មហាអំណាចលោកខាងលិចកំពុងប្រលែងលេងជាមួយភ្លើង បន្ទាប់ពីអនុញ្ញាតឲ្យប្រទេសអ៊ុយក្រែន បើកការវាយប្រហារលើទឹកដីរុស្ស៊ី ដោយប្រើប្រាស់អាវុធរបស់លោកខាងលិច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានបង្ហើបដែរថា ទង្វើរបស់លោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក គឺហាក់ដូចចង់បង្កាត់ភ្លើងសង្គ្រាមលោកលើកទី៣ ឲ្យឆាបឆេះ ពោលគឺធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនរីករាលដាលពេញពិភពលោក។

ចំពោះមុខអ្នកសារព័ត៌មាននៅទីក្រុងមូស្គូ លោក Lavrov បាននិយាយថា លោកខាងលិចកំពុងលេងជាមួយភ្លើងដ៏ក្ដៅ ហើយអាមេរិកកំពុងចង់ធ្វើឲ្យសង្គ្រាមលោកលើកទី៣ ផ្ទុះឡើង ខណៈបើវាកើតមានមែន អ្នកដែលរងគ្រោះខ្លាំងជាងគេ គឺសហភាពអឺរ៉ុបតែម្ដង។

សូមជម្រាបដែរថា ជានិច្ចកាល រុស្ស៊ីតែងតែព្រមានញឹកញាប់អំពីការលូកដៃរបស់លោកខាងលិច ក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដ្បិតបើសិនជាមានប្រទេសផ្សេងរួមដៃ នោះរុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលបង្កជាសង្គ្រាមលោកលើកទី៣ បានគ្រប់ពេលវេលា៕