កាន់តំណែងបានត្រឹម ១៨ថ្ងៃ មហាសេដ្ឋីចិនរូបនេះ របូតងារជាកំពូលអ្នកមានបំផុតប្រចាំប្រទេស

អន្តរជាតិ

មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន PDD Holdings លោក Colin Huang បានបាត់បង់ងារជាកំពូលអ្នកមានបំផុតនៅប្រទេសចិនត្រឹមរយៈពេល ១៨ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោករបូតអស់ប្រហែល ១៤ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា មូលហេតុដែលធ្វើឲ្យកំពូលមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ខាតបង់ច្រើនម្លឹងៗ គឺដោយសារតម្លៃភាគហ៊ុននៃក្រុមហ៊ុន PDD មានការថយចុះប្រហែល ៣០% ដែលធ្វើឲ្យក្រុមហ៊ុនក៏ជួបការខាតបង់ប្រហែល ៥៥ពាន់លានដុល្លារផងដែរ។

សូមជម្រាបដែរថា ការធ្លាក់ចុះយ៉ាងគំហុកនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ បានធ្វើឲ្យលោកខ្ទាតដល់លេខរៀងទី០៤ នៃបញ្ជីឈ្មោះកំពូលអ្នកមានបំផុតនៅចិន ជាមួយទំហំទ្រព្យសម្បត្តិជិត ៣៤ពាន់លានដុល្លារ៕