ត្រឹម ១ឆ្នាំ ចំនួនមហាសេដ្ឋីគ្រីបតូ កើនឡើងដល់ ៩៥% ខណ:តម្លៃកាក់ Bitcoin ហក់ឡើងខ្លាំង

អន្តរជាតិ

យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ចំនួននៃមហាសេដ្ឋីគ្រីបតូ នៅលើពិភពលោក បានកើនឡើងដល់ ៩៥% ក្នុងរយ:ពេលត្រឹមតែ ១ឆ្នាំកន្លងមកនេះ ខណ:ពេលដែលតម្លៃកាក់ Bitcoin និងតម្លៃកាក់គ្រីបតូផ្សេងទៀត បានកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតមកដល់ទល់ពេលនេះ មានបុគ្គលសរុបចំនួន ១៧២ ៣០០ នាក់ នៅទូទាំងពិភពលោក កំពុងកាន់កាប់ទ្រព្យសម្បត្តិគ្រីបតូតម្លៃជាង ១លានដុល្លារ ពោលគឺបានកើនឡើងពីចំនួន ៨៨ ២០០ នាក់ កាលពីឆ្នាំមុន ខណ:ចំនួនមហាសេដ្ឋី Bitcoin បានកើនឡើងទ្វេដងក្នុងចំនួន​ ៨៥ ៤០០ នាក់។ នេះបើយោងតាមរបាយការណ៍ពី New World Wealth និង Henley & Partners ។

គួរឲ្យដឹងថាការកើនឡើងនៃចំនួនមហាសេដ្ឋីគ្រីបតូនេះ គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃតម្លៃកាក់ Bitcoin ដោយឥឡូវនេះតម្លៃរបស់វា បានហក់ឡើងដល់ទៅ ៤៥% ដល់ចំនួនប្រហែល ៦៤ ០០០ដុល្លារក្នុងមួយកាក់ នៅឆ្នាំនេះ ដែលជាហេតុធ្វើឲ្យតម្លៃកាក់គ្រីបតូផ្សេងៗទៀត ក៏កើនឡើងតាមផងដែរ ស្របពេលតម្លៃទីផ្សារនៃទ្រព្យសកម្មគ្រីបតូ បានកើនឡើងដល់ ២,៣ទ្រីលានដុល្លារ។

ជម្រាបជូនថា យោងតាមទស្សនាវដ្តី Forbes មហាសេដ្ឋីគ្រីបតូដែលមានជាងគេបំផុត (សម្រាប់រយ:ពេល ៣ឆ្នាំជាប់ៗគ្នា) គឺលោក Changpeng Zhao ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូធំបំផុតលើពិភពលោក Binance ដោយទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួនសរុបប្រមាណ ៣៣ពាន់លានដុល្លារ៕​