តម្លៃមាសនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ មានតម្លៃ៣០៥ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ខណៈម្សិលមិញមាសមួយជីមានតម្លៃ៣០៤ដុល្លារ។
យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី៣០ ខែសីហា ឡើងថ្លៃដល់៣០៥ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ២៩៥ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២២៩ដុល្លារ និងទិញចូលក្នុងតម្លៃ ២១៩ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣០០ដុល្លារ ទិញចូល២១៥ដុល្លារ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៩ ខែសីហា តម្លៃមាសមួយជី ៣០៤ដុល្លារ (លក់ចេញ) និង២៩៤ដុល្លារ(ទិញចូល) ចំណែកផ្លាទីនទឹក៧៥ មានតម្លៃ២២៨ដុល្លារ(លក់ចេញ) និង២១៨ដុល្លារ(ទិញចូល),ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ២៩៩ដុល្លារ ទិញចូល២១៥ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕