ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំស្ដីពីការរៀបចំឥណទានឡើងវិញ ជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈលំហូរសាច់ប្រាក់ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំ ស្ដីពីការរៀបចំឥណទានឡើងវិញ សម្រាប់គ្រឹះស្ថានធនាគារទាំងអស់អនុវត្ដ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារាចរណែនាំស្ដីពីការរៀបចំឥណទានឡើងវិញ ចំនួន៣ទំព័រចុះហត្ថលេខាដោយលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា សារាចរណែនាំនេះធ្វើឡើងនៅក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជនក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់វិញឥណទាន និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរសាច់ប្រាក់ ធនាគារជាតិនៃកម្ពុជាអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនអតិថិជន។

ខាងក្រោមនេះជាសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា៖