ក្រុមហ៊ុន Google បានប្រកាសកាលពីថ្ងៃទី២៩ ខែសីហា បានប្រកាសថា ពួកគេនឹងបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យទី២ នៅអាមេរិកឡាទីន ជាមួយការបណ្ដាក់ទុន ៨៥០លានដុល្លារ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុន Google បានបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យដំបូង នៅតំបន់អាមេរិកឡាទីនកាលពីឆ្នាំ២០១៥ ជាមួយដើមទុន ១៥០លានដុល្លារ និងចាយលុយបន្ថែម ១៤០លានដុល្លារនៅឆ្នាំ២០១៨។
គួររំលឹកបន្តិចថា សារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុន Google ក៏កំពុងពិចារណាសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅប្រទេសវៀតណាមមួយផងដែរ ជាមួយផែនការបើកដំណើរការនៅក្នុងឆ្នាំ២០២៧។
សូមជម្រាបដែរថា ក្រុមហ៊ុន Google កំពុងពង្រីកបណ្ដាញមជ្ឈមណ្ឌលផ្ទុកទិន្នន័យពាសពេញពិភពលោក ពោលកាលពីខែមេសា ពួកគេប្រកាសចាយលុយ ៣ពាន់លានដុល្លារ វិនិយោគនៅអាមេរិក និង ២ពាន់លានដុល្លារទៀត បណ្ដាក់ទុននៅប្រទេសម៉ាឡេស៊ី៕