ក្រុមហ៊ុន Chevrolet ប្រកាសបើកសម្ពោធរថយន្តស៊េរីឆ្នាំ2025ថ្មី ប្រភេទ 7កៅអី ក្នុងតម្លៃជាង 3ម៉ឺនដុល្លាតែប៉ុណ្ណោះ

កម្សាន្ត

ក្រុមហ៊ុន United Auto Co.,Ltd ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តChevroletនៅប្រទេសកម្ពុជា បានប្រកាសបើកសម្ពោធ និងដាក់លក់ជាផ្លូវការរថយន្ត Chevrolet Captiva ស៊េរីឆ្នាំ2025 ដែលជាប្រភេទរថយន្តSUV 7កៅអី បំពាក់ទៅដោយបច្ចេកវិទ្យាទំនើប ផាសុកភាព និងការរចនាផ្នែកខាងក្នុងដ៏ប្រណិតសម្រាប់អតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្តស៊េរីទំនើបSUVមួយគ្រឿងនេះឌីស្សាញឡើងដោយភាពល្អិតល្អន់ផ្តោតសំខាន់លើការពង្រីកវិសាលភាពសុវត្ថិភាពលើដងផ្លូវ ផ្តល់ជម្រើសចម្រុះសម្រាប់អ្នកប្រើប្រាស់ និងបង្កើនបទពិសោធន៍នៃការបើកបរ។

  • នវានុវត្តន៍ក្នុងវិស័យឧស្សាហកម្មរថយន្ត: រថយន្តChevrolet Captivaស៊េរីឆ្នាំ2025 បាននាំយកនូវបច្ចេកវិទ្យា និងការរចនាបែបទាន់សម័យ ដែលបង្ហាញពីការបេ្តជ្ញាចិត្តរបស់ក្រុមហ៊ុន Chevroletចំពោះការរីកចម្រើនលើបច្ចេកវិទ្យា និងនវានុវត្តន៍។ គ្រប់ផ្នែកនៃរថយន្តCaptivaស៊េរីថ្មីនេះ ត្រូវបានរចនាឡើងដោយផ្ចិតផ្ចត់ គិតគូរលើតម្រូវការប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ មិនថាលោកអ្នកត្រូវធ្វើដំណើរទៅធ្វើការ លំហែកាយ ឬធ្វើដំណើរផ្សងព្រេងទៅគ្រប់ទីកន្លែងជាមួយមិត្តភក្តិ និងគ្រួសារ។ បើទោះបីជាធ្វើដំណើរជាមួយសមាជិក7នាក់ក៏ដោយ រថយន្តនេះនៅតែអាចផ្ទុកសម្ភារ: និងឥវ៉ាន់ផ្សេងៗបានយ៉ាងងាយ។

ការរចនាបែបអនាគតជាមួយនឹងចង្កៀងមុខគុជប្រភេទ LED និងយ៉ាន់កង់ទំហំ 18 អ៊ីញអាលុយមីញ៉ូម2ពណ៌ផ្តល់នូវភាពទាក់ទាញ ព្រមទាំងមានប្រព័ន្ធវាស់សម្ពាធកង់ TPMS។ កៅអីអ្នកបើកបរដេរដោយស្បែកខ្មៅ អូតូបាន6កម្រិត ដែលរក្សាផាសុកភាពខ្ពស់សម្រាប់អ្នកបើក និងអ្នករួមដំណើរ។

រថយន្តអាមេរិក Captiva មានបំពាក់កាមេរ៉ា 360ដឺក្រេ ដំបូលបើកធំទូលាយ (Panoramic Sunroof) និងអេក្រង់កំសាន្តថាច់ស្រ្គីនថ្មីបញ្ឈទំហំ10.4Inc មានមុខងារ Apple CarPlay & Andriod Auto អាចមើល Map ឬភ្ជាប់Bluetoothបាន ។

Chevrolet Captiva បំពាក់ដោយបច្ចេកវិទ្យាគ្រប់មុខ (Full Option) ជាមួយផ្នែកខាងក្នុងធំទូលាយសាកសមសម្រាប់ការធ្វើដំណើរទាំងជិត និងឆ្ងាយ។

  • ពង្រឹងសុវត្ថិភាពលើដងផ្លូវនៅកម្ពុជា៖. សុវត្ថិភាព ជាអាទិភាពដំបូងគេរបស់រថយន្តChevrolet Captivaស៊េរីឆ្នាំ2025នេះ

វាមានបំពាក់មកជាមួយ

  • ប្រព័ន្ធហ្វ្រាំង ABS
  • ប្រព័ន្ធបែងចែកហ្វ្រាំងអេឡិចត្រូនិច EBD
  • ប្រព័ន្ធទប់លំនឹង TCS
  • ប្រព័ន្ធទប់មិនអោយរអិលថយក្រោយពេលឡើងចំណោត
  • ប្រព័ន្ធជំនួយហ្វ្រាំងស្លន់ PBA
  • ប្រព័ន្ធការពារពេលផ្លូវកោង ESC
  • និងហ្វ្រាំងប្រភេទឌីសទាំង4

ប្រព័ន្ធសុវត្ថិភាពទាំងនេះបំពាក់ឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ និងធានាបាននូវបទពិសោធន៍នៃការបើកបរប្រកបដោយសុវត្ថិភាព។

ពិសេសរថយន្តនេះមានសមត្ថភាពខ្ពស់ ដែលដំណើរការដោយម៉ាស៊ីន 1.5L Turbo និងកម្លាំងរមួល255 Nm អាចបង្កើតកម្លាំងរហូត150hp ដែលផ្តល់នូវការបើកបរយ៉ាងរលូន ស្ទុះ និងប្រកបដោយថាមពល។

អំពីក្រុមហ៊ុនChevrolet

ក្រុមហ៊ុនChevrolet ជាម៉ាកយីហោរថយន្តអាមេរិកដ៏ធំបំផុតមួយនៅលើពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1911 នៅទីក្រុង Detroit និងបានឈរជើង113ឆ្នាំមកហើយ គិតមកដល់ឆ្នាំ2024នេះ។

សម្រាប់ព័ត៌មានបន្ថែម អាចមកជួបយើងបាននៅការិយាល័យលក់៖ អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ