ក្រុមហ៊ុន Ford នឹងប្រមូលរថយន្តចំនួន ៩០ ៧៣៦គ្រឿង ចូលរោងចក្រវិញដើម្បីជួសជុល បន្ទាប់ពីរកឃើញថា សន្ទះបិទបើកម៉ាស៊ីនរថយន្ត អាចនឹងបាក់បែកអំឡុងពេលបើកបរ និងបង្កជាគ្រោះថ្នាក់ផ្សេងៗលើដងផ្លូវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សេចក្ដីប្រកាសមួយនេះ ធ្វើឡើងចំពោះរថយន្តជាច្រើនម៉ូដែល ដូចជា Ford Bronco សេរីឆ្នាំ២០២១ និង២០២២ រថយន្ត F-150, Edge, Explorer, Lincoln Nautilus និង Lincoln Aviator ដែលបំពាក់នូវម៉ាស៊ីន Nano EcoBoost ទំហំ ២,៧លីត្រ និង ៣លីត្រ។
ចំពោះដំណោះស្រាយបញ្ហាមួយនេះវិញ ក្រុមហ៊ុននឹងធ្វើការតេស្តសាកល្បង លើម៉ាស៊ីនរថយន្តដែលប្រមូលចូលវិញទាំងអស់ ហើយបើសិនជារកឃើញនូវបញ្ហា នឹងមានការផ្លាស់ប្ដូរម៉ាស៊ីនថ្មីជូនតែម្ដង ដោយមិនចាំបាច់អស់ថ្លៃឈ្នួលបន្ថែមនោះឡើយ៕