ទ្រព្យសម្បត្តិមហាសេដ្ឋីឥណ្ឌា កើនឡើងលើសពីមួយទ្រីលានដុល្លារ

អន្តរជាតិ

ឥណ្ឌា កំពុងមានកំណើនមហាសេដ្ឋីបន្តកើនឡើងជាលំដាប់ ដោយសារសេដ្ឋកិច្ចប្រទេសជាតិមានសញ្ញាវិជ្ជមានល្អ ពោលកាលពីឆ្នាំមុនមហាសេដ្ឋីឥណ្ឌាថ្មីៗ មានចំនួន ២៩នាក់ សរុបដល់ ១៨៥នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួនមហាសេដ្ឋីកើនឡើងខ្លាំងដូច្នេះ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់ក្រុមអភិជននៅឥណ្ឌា កើនឡើងដល់ចំនួន ១,២ទ្រីលានដុល្លារ ដោយក្នុងនោះកំពូលអ្នកមានបំផុតនៅឥណ្ឌា គឺលោក Mukesh Ambani ដែលមានទ្រព្យសម្បត្តិប្រហែល ១១៧ពាន់លានដុល្លារ។

លោក Mukesh Ambani គឺជាស្ថាបនិកក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនរកស៊ីលើអាជីវកម្មចម្រុះ លើពហុវិស័យ និងមានតម្លៃរាប់រយពាន់លានដុល្លារ។

ចំណែកឯ មហាសេដ្ឋីស្រីមានបំផុតនៅប្រទេសឥណ្ឌា គឺលោកស្រី Savitri Jindal ដែលជាប្រធានក្រុមហ៊ុន Jindal Group រកស៊ីលើវិស័យដែកថែប ខណៈបច្ចុប្បន្នលោកស្រីក៏ជាអ្នកនយោបាយម្នាក់ និងមានទ្រព្យសម្បត្តិប្រហែល ៤០ពាន់លានដុល្លារផងដែរ៕