ក្រុមហ៊ុនមេ TikTok ត្រៀមខ្ចីបំណុលជិត ១០ពាន់លានដុល្លារបន្ថែមទៀត

អន្តរជាតិ

ក្រុមហ៊ុន ByteDance ដែលជាមេរបស់ TikTok កំពុងសម្លឹងរកខ្ចីបំណុលប្រហែល ៩,៥ពាន់លានដុល្លារបន្ថែមទៀត ខណៈទំហំទឹកប្រាក់នេះត្រូវបានចាត់ទុកថា ជាការខ្ចីបុលធំបំផុតមួយ របស់ក្រុមហ៊ុនអាស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះធនាគារ ដែលក្រុមហ៊ុនកំពូលចិនមួយនេះ កំពុងចរចាខ្ចីបំណុល គឺមានដូចជា Citigroup, Goldman Sachs និង JPMorgan ខណៈកិច្ចកុងត្រាបំណុល នឹងអាចមានចន្លោះពី ៣ ទៅ ៥ឆ្នាំ។

ទន្ទឹមនឹងនោះ សារព័ត៌មាន Bloomberg ក៏បានរាយការណ៍ដែរថា កញ្ចប់បំណុលថ្មីជិត ១០ពាន់លានដុល្លារនោះ នឹងត្រូវយកមកទូទាត់បំណុលចាស់ដែលមានស្រាប់ ៥ពាន់លានដុល្លារផងដែរ៕