នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ តម្លៃហាងឆេងមាសសម្រាប់លក់ចេញ និងទិញចូលមានមានការធ្លាក់ថ្លៃបន្ដិចបើប្រៀបធៀបនឹងថ្ងៃម្សិលមិញ។ នេះបើយោងតាមតម្លៃហាងឆេងមាស ពីហាងគ្រឿងអលង្ការ CSNJ លោកឧកញ៉ា ចិន សំណាង។
យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី០៤ ខែកញ្ញា ធ្លាក់ថ្លៃបន្ដិចត្រឹម៣០២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ២៩២ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២២៧ដុល្លារ និងទិញចូលក្នុងតម្លៃ ២១៧ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ២៩៧ដុល្លារ ទិញចូល២១៣ដុល្លារ។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៣ ខែកញ្ញា តម្លៃមាសមួយជី ៣០៣ដុល្លារ (លក់ចេញ) និង២៩៣ដុល្លារ(ទិញចូល) ចំណែកផ្លាទីនទឹក៧៥ មានតម្លៃ២២៧ដុល្លារ(លក់ចេញ) និង២១៧ដុល្លារ(ទិញចូល),ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ២៩៨ដុល្លារ ទិញចូល២១៤ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕