រយៈពេល ៥ឆ្នាំ នៃប្រតិបត្តិការលើផ្សារ ធនាគារ ជីប ម៉ុង បង្កីនដើមទុនចុះបញ្ជីរហូតដល់ 135 លានដុល្លារអាមេរិក

អាជីវកម្ម

ត្រឹមរយៈពេល ៥ឆ្នាំ នៃប្រតិបត្តិការនៅលើទៅផ្សារកម្ពុជា ធនាគារ ជីប ម៉ុង បានបង្កីនដើមទុនចុះបញ្ជីជាបន្ដបន្ទាប់រហូតដល់ 135 លានដុល្លារអាមេរិក ដែលសបញ្ជាក់យ៉ាងច្បាស់ពីមូលដ្ឋានគ្រិះដ៏រឹងមាំ និងការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបជូនដល់ ប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យសម្គាល់ផងដែរថា ធនាគារ ជីប ម៉ុង មានការយល់ច្បាស់អំពីទីផ្សារកម្ពុជា និងតម្រូវការហិរញ្ញវត្ថុផ្សេងៗរបស់អតិថិជន ដោយបានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ជួយជ្រោមជ្រែងក្តីស្រមៃរបស់អាជីវករនៅគ្រប់វិស័យ  ពង្រីកអាជីវកម្មបានជោគជ័យនិងគង់វង្សទៅមុខ តាមរយៈសេវាកម្ចីអាជីវកម្មខ្នាតតូចនិងមធ្យមរបស់ធនាគារ ជីប ម៉ុង ផ្តល់កម្ចីជូនអាជីវករបានយ៉ាងរហ័ស និងអត្រាការប្រាក់ ០.៧២% ក្នុងមួយខែ និងមានភាពបត់បែន។

ទន្ទឹមគ្នានេះ ចំនួនប្រាក់បញ្ញើសន្សំនៅធនាគារ ជីប ម៉ុង ក៏បន្តមានការកើនឡើងផងដែរ ជាការបង្ហាញយ៉ាងច្បាស់ពីប្រជាប្រិយភាព និងជំនឿទុកចិត្តយ៉ាងខ្លាំងខ្លាពីសំណាក់អតិថិជនគ្រប់ៗរូប ឈានទៅដល់ការឈ្នះពានរង្វាន់ជាធនាគារ ដែលផ្ដល់សេវាកម្មអតិថិជនល្អបំផុតឆ្នាំ2024 ដោយទស្សនាវដ្ដី World Economic និង ធនាគារឌីជីថល ដែលមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា ឆ្នាំ2024 ដោយ Global Brand Award 2024 របស់ទស្សនាវដ្ដី Global Brands។

ដោយសម្រេចបានសមិទ្វផលជាច្រើនក្នុងរយៈពេលត្រឹមកន្លះទស្សវត្សន៍ គួបផ្សំនឹងផែនការយុទ្ធសាស្រ្ដ និងចុក្ខវិស័យវែងឆ្ងាយ របស់ភាគទុនិក ធនាគារ ជីប ម៉ុង ជឿជាក់ថានឹងក្លាយខ្លួនជាធនាគារឈានមុខគេក្នុងស្រុក និងមានសមត្ថភាពឈរជើងយ៉ាងរឹងមាំរាប់រយឆ្នាំតទៅមុខនៅក្នុងទីផ្សារកម្ពុជា។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង មានគ្រឹះដ៏រឹងមាំ ដោយដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ1982 ៕

6 Award-in-1