ប្រទេសវៀតណាម បាននាំចេញអង្ករសរុប ៦,១៦លានតោន ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៤នេះ និងគិតជាទឹកប្រាក់ប្រមាណ ៣,៨៥ពាន់លានដុល្លារ។ នេះបើតាមការឲ្យដឹងពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD)។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការនាំចេញដ៏ច្រើនសម្បើមនេះ បានបង្ហាញពីកំណើននៃចំនួននាំចេញប្រហែល ៦% និងតម្លៃប្រមាណជិត ២២% បើសិនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
យោងតាមការអះអាងពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបន្ថែមទៀតថា តម្លៃនាំចេញអង្ករ លើទីផ្សារអន្តរជាតិមានកំណើនជាមធ្យម ១៤,៨% ប្រមាណ ៦២៥ដុល្លារក្នុងមួយតោន។
សូមជម្រាបដែរថា ទីផ្សារធំដែលវៀតណាមបាននាំអង្ករចេញទៅ គឺប្រទេសហ្វីលីពីន និងប្រទេសចិន ខណៈវៀតណាមគឺជាប្រទេសនាំចេញអង្ករធំបំផុតលើលោកទី០៣ ផងដែរ៕