ក្រុមហ៊ុនមេ TikTok ចាត់តាំងមហាសេដ្ឋីបារាំងម្នាក់ ជាសមាជិកក្រុមប្រឹក្សាភិបាលថ្មី

អន្តរជាតិ

ក្រុមហ៊ុនមេ TikTok គឺក្រុមហ៊ុន ByteDance បានចាត់តាំងមហាសេដ្ឋីបារាំង Xavier Niel ជាសមាជិកក្រុមប្រឹក្សាភិបាលថ្មីរបស់ខ្លួន ក្រោយការចាកចេញរបស់លោក Philippe Laffont កាលពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Technode បានបង្ហាញថា ខុសប្លែកពីសមាជិកក្រុមប្រឹក្សាភិបាលដទៃទៀត លោក Niel មិនមានកាន់កាប់ចំណែកភាគហ៊ុន នៅក្នុងក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយ ប្រចាំប្រទេសចិននេះឡើយ។

គួររំលឹកបន្តិចថា លោក Xavier Niel គឺជាមហាសេដ្ឋីជនជាតិបារាំង ដែលមានទ្រព្យសម្បត្តិប្រហែល ១០ពាន់លានដុល្លារ និងម្ចាស់ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំ មានឈ្មោះថា Free នៅប្រទេសបារាំង។

បច្ចុប្បន្ន លោកគឺមានតំណែងជាសមាជិកក្រុមប្រឹក្សាចំនួន២ សម្រាប់ក្រុមអន្តរជាតិ គឺក្រុមហ៊ុនចិន ByteDance និងក្រុមហ៊ុនវិនិយោគអាមេរិក KKR ដែលលោកបានកាន់តួនាទីមួយនេះ តាំងពីឆ្នាំ២០១៨៕