បណ្ឌិត គី សិរីវឌ្ឍន៍៖ ដើម្បីឱ្យវិនិយោគមកហើយ មិនទៅវិញ ត្រូវការ៦យ៉ាង

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានលើកឡើងថា ដើម្បីឱ្យវិនិយោគមកហើយ មិនទៅវិញ គឺត្រូវការ៦យ៉ាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបណ្ឌិត គី សិរីវឌ្ឍន៍ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះថា ដើម្បីឱ្យវិនិយោគមកហើយ មិនទៅវិញ គឺត្រូវការ៦យ៉ាងរួមមាន៖

១) ការសុំអាជ្ញាបណ្ណ ត្រូវកំណត់ចំណាយលុយ និងពេលវេលាច្បាស់លាស់

២) ការផ្តល់សេវាសាធារណៈប្រកបដោយសេចក្តីថ្ងៃថ្នូរ

៣) ធានាការបង់ពន្ធត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងគណនេយ្យភាព

៤) លុបបំបាត់ការិយាធិបតេយ្យ

៥) លុបបំបាត់អំពើពុករលួយ

៦) លុបបំបាត់អំពើកោសរុសរកលុយ (អសីធម៌ បង្កើតរឿង បង្កើតបញ្ហា បង្កើតការភ័យខ្លាច គំរាមកំហែងក្នុងគ្រប់រូបភាព)។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគនៅកម្ពុជាមានការកើនឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគការកើនឡើងដល់ទៅប្រមាណ ៤,៦៧២លានដុល្លារ ស្មើនឹងប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា។

បើតាម CDC ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

ទន្ទឹមនឹងនោះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ប្រមាណ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១%៕