ចិនសន្យាផ្ដល់ជំនួយហិរញ្ញវត្ថុជាង ៥០ពាន់លានដុល្លារ ដល់ទ្វីបអាហ្វ្រិក

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសន្យាផ្ដល់ជំនួយហិរញ្ញវត្ថុថ្មីស្រឡាង ជូនដល់ប្រទេសក្នុងទ្វីបអាហ្រ្វិក សរុបជាទឹកប្រាក់ប្រមាណ ៥១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ចប់ជំនួយតម្លៃរាប់សិបពាន់លានដុល្លារនេះ នឹងត្រូវយកទៅប្រើប្រាស់ និងជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រើនជាង ៣០គម្រោង ហើយថែមទាំងអាចបង្កើតឱកាសការងារបានយ៉ាងតិច ១លានកន្លែង។

បន្ថែមពីនោះ លោក ស៊ី ក៏បានថ្លែងនៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការចិន និងអាហ្វ្រិក ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងថា នឹងព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសមានទំហំសេដ្ឋកិច្ចធំបំផុតលើលោកទី២ និងទ្វីបដែលមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុត ឲ្យកាន់តែរីកចម្រើជាងមុនផងដែរ៕