ក្រុមហ៊ុនវិនិយោគលើអាជីវកម្មថ្មម៉ាបរបស់ចិនមួយ ចង់ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Wanli Stone គឺជាក្រុមហ៊ុនមួយរបស់ប្រទេសចិន ដែលកំពុងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ លើមុខសញ្ញាអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត បានបង្ហាញការចាប់អារម្មណ៍ចង់ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញពីបំណងរបស់ក្រុមហ៊ុនក្នុងឱកាសលោក  ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng  ចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសចិន។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា តាមរយៈជំនួបនោះ ក្រុមហ៊ុនបានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ពិសេសនឹងពិនិត្យលទ្ធភាពវិនិយោគ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

សូមជម្រាបជូនថា ក្រុមហ៊ុន Wanli Stone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតជាច្រើនដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។បច្ចុប្បន្នក្រុមហ៊ុន Wanli Stone គឺជាក្រុមហ៊ុនមួយដែលកំពុងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា លើមុខសញ្ញាអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត៕