លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប ថ្មីៗនេះបានដឹកនាំក្រុមគ្រួសារសាខាក្រុមហ៊ុន ហ៊ួត ជា ទូទាំងប្រទេស និងសមាគមជាងសំណង់កម្ពុជា រួមទាំងបុគ្គលិកទាំងអស់ ធ្វើដំណើរទស្សនកិច្ចនៅខេត្តមណ្ឌលគីរី ដើម្បីចូលរួមលើស្ទួយវិស័យទេសចរណ៍កម្ពុជា និងផ្សព្វផ្សាយសក្តានុពលខេត្តទាំងមូល។
ក្នុងដំណើរទស្សនកិច្ចនេះដែរ ក៏មានការរៀបចំកម្មវិធីជ្រើសរើសក្រុមប្រឹក្សាភិបាល នៃសមាគមជាងសំណង់កម្ពុជា និងប្រកាសស្វែងរកសមាជិកជាងសំណង់ និងកម្មករសំណង់ ដើម្បីជួយគ្រប់ជាងសំណង់ ដែលមានគ្រោះថ្នាក់ការងារ ទូទាំងប្រទេស។
ជាមួយនឹងអារម្មណ៍សប្បាយរីករាយ លោកឧកញ៉ា ហ៊ួត ជា បង្ហាញទឹកមុខញញឹមជាមួយនឹងធម្មជាតិស្រស់ស្អាតលាយឡំជាមួយធាតុអាកាសត្រជាក់ល្ហឹម។ បន្ទាប់មក លោកឧកញ៉ាបាននាំសហការីបន្តពិនិត្យមើលទីតាំងសក្តានុពលក្នុងនៃវិស័យទេសចរណ៍។
កន្លងទៅសមាគមជាងសំណង់កម្ពុជា ដឹកនាំដោយលោកឧកញ៉ា ហួត ជា និងជាអគ្គនាយក ក្រុមហ៊ុន ហ៊ួត ជា តែងតែជួយការងារសង្គមជាច្រើនដូចជា ជនក្រីក្រធ្វើការក្នុងវិស័យសំណង់ ដែលជួបគ្រោះថ្នាក់ពេលបំពេញការងារ ដោយទទួលបានការជួយឧបត្ថម្ភជាបន្តបន្ទាប់។
សូមជម្រាបជូនថា ក្រុមហ៊ុនហ៊ួត ជា ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំ និងឈានមុខគេមួយនៅកម្ពុជា ដែលបានបើកលក់ហ្វ្រេនឆាយដំបូងគេ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយឧកញ៉ា ហ៊ួត ជា បន្ទាប់ពីលោកឧកញ៉ាជោគជ័យក្នុងអាជីវកម្មក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា អស់យៈពេលប្រមាណ១៣ឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ដោយសារគុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅប្រទេសយ៉ាងប្រណីតៗផងដែរ៕