ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសរៀបចំពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព ដែលមានអាយុកាលយូរជាងគេនៅកម្ពុជា តែផ្លាស់ប្តូរឈ្មោះថ្មី

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បាន​ប្រកាស​រៀបចំ ​«ពាន​រង្វាន់​បាល់ទាត់ វិមាន សំណាង លីគ (Vimean Samnang League) លើកទី១១ ឆ្នាំ២០២៤» ជាពានរង្វាន់​កម្រិត​ពាក់កណ្តាល​អាជីព​ធំជាងគេ និងមាន​អាយុកាល​យូរជាងគេ​នៅកម្ពុជា ដែលមាន​ឈ្មោះដំបូង​ថា Khmer Real Estate Cup តាំងពីឆ្នាំ២០១២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​លើកឡើង​ថា ពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព ដែលធំ និងមាន​អាយុ​កាលយូរជាងគេ​នៅកម្ពុជា បានត្រលប់មកវិញហើយ។

១.ពួកយើងបានដាក់ឈ្មោះពានថា Khmer Real Estate Cup នៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ (៤ឆ្នាំជាប់គ្នា) ដោយសារម្ចាស់ឧបត្ថម្ភរបស់ពួកយើងជា Khmer Real Estate Co., Ltd។

២.ពួកយើងបានដាក់ឈ្មោះពានថា Khmer Real Estate League នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ (៣ឆ្នាំជាប់គ្នា) ដោយសារម្ចាស់ឧបត្ថម្ភរបស់ពួកយើងជា Khmer Real Estate Co., Ltd។

៣.ពួកយើងបានដាក់ឈ្មោះពានថា KW Cambodia League នៅចន្លោះឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ ២០២២ (៣ឆ្នាំ) ដោយសារម្ចាស់ឧបត្ថម្ភរបស់ពួកយើងជា KW Cambodia។

៤.ពួកយើងបានដាក់ឈ្មោះពានថា វិមាន សំណាង លីគ (Vimean Samnang League) លើកទី១១ នៅក្នុងឆ្នាំ ២០២៤ ដោយសារម្ចាស់ឧបត្ថម្ភរបស់ពួកយើងជា បុរី វិមានសំណាង។

៥.Khmer Real Estate Co., Ltd, KW Cambodia និងបុរី វិមានសំណាង សុទ្ធតែជាអាជីវកម្ម​របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង។

សូមជម្រាបថា ពាន​រង្វាន់​បាល់ទាត់ វិមាន សំណាង លីគ (Vimean Samnang League) លើកទី១១ ឆ្នាំ២០២៤ នឹង​ចាប់ផ្តើមការប្រកួត​ចាប់ពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ ក្រុមដែល​ឈ្នះពាន​រង្វាន់​លេខ១ នឹង​ទទួលបានពាន១ មេដាយមាស៣០ និង​ទឹកប្រាក់ ១២លានរៀល ខណៈដែល​ក្រុមលេខ២ បាន​ ៨លានរៀល និងក្រុមលេខ៣ បានទឹកប្រាក់​ចំនួន ៤លានរៀល៕