ឧកញ៉ា ពិន នេត្រា ក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ពិន នេត្រា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សុីងមេដ (ខេមបូឌា) ឯ.ក ​បាន​ក្លាយ​ជា​សមាជិកថ្មី​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា។ នេះ​បើ​តាម​សេចក្តីប្រកាសព័ត៌មាន​​របស់​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីឧកញ៉ា ពិន នេត្រា គឺជាសហ​ស្ថាបនិក​របស់​ក្រុមហ៊ុន ខេ​ម ជេ​ដ អា​ស៊ា​ ( Cam-Jade Asia)​ និង​ជា​នាយិកា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ស៊ី​ង​មេ​ដ​ខេ​ម​បូ​ឌា។ លោកស្រីឧកញ៉ា ប្រកបអាជីវកម្មប្រភេទមន្ទីរពហុព្យាបាល ដែលមាន​​អាស័យដ្ឋាននៅលើ​មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ បច្ចុប្បន្ន​ មាន​សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពា​ណិជ្ជកម្មរាជ​ធានី​-ខេត្ត ចំនួន​សរុប១៨ ដែលស្ថិតនៅ​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា។

សូមជម្រាបថា សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាល​ក្រសួង​ពាណិជ្ជកម្ម​ មិនសំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឱ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​​នៅ​ទូទាំង​ប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕