ក្រុមប្រឹក្សាភិបាលសមាគមជាងសំណង់កម្ពុជា ៦រូប បរិច្ចាគថវិកា ជួយជាងសំណង់គ្រោះថ្នាក់ការងារ

ជុំវិញ​ឧកញ៉ា

ក្នុងដំណើរទស្សនកិច្ចទៅកាន់ដែនដីនៃភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់ ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានកិត្តិយស របស់សមាគមជាងសំណង់កម្ពុជា នាពេល​ថ្មីៗនេះ ក្រុមប្រឹក្សាភិបាលសមាគមជាងសំណង់កម្ពុជា ៦រូប បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន សម្រាប់​មូលនិធិ ដើម្បីជួយជនរងគ្រោះ ជាងសំណង់គ្រោះថ្នាក់ការងារ ពេលកំពុងធ្វើការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចសិក្សាតាម​តំបន់ទេសចរណ៍​ធម្មជាតិ និងតំបន់ព្រំដែន របស់​ក្រុមគ្រួសារសាខាក្រុមហ៊ុន ហ៊ួត ជា ទូទាំងប្រទេស និងសមាគមជាងសំណង់កម្ពុជា រួមទាំងបុគ្គលិកទាំងអស់ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​កម្មវិធី​ជ្រើស​រើស​​ក្រុមប្រឹក្សាភិបាល​​សមាគមជាងសំណង់កម្ពុជា ផងដែរ។ ជាមួយ​គ្នានោះដែរ ក្រុមប្រឹក្សាភិបាល ៦រូប​ដែល​ត្រូវបាន​ជ្រើសរើស និង​បាន​ចូលរួម​បរិច្ចាគ​ថវិកា រួមមាន៖ ១.លោក ប៉ាង ឆៃយ៉ា ២.លោក ទន់ សំបូរ ៣.លោក ភោក សាមឿក ៤.លោក ស្រ៊ុន ប៊ុនម៉េង ៥.លោក ជឹម ដា និងលោក ឈិន អ៊ាម។

លោកអ្នកអស់ការព្រួយបារម្ភ ចំពោះជាងសំណង់មានបញ្ហាគ្រោះថ្នាក់ការងារ សមាគមជាងសំណង់កម្ពុជា និង “មូលនិធិឧកញ៉ា ហ៊ួត ជា” ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេសមានគ្រោះថ្នាក់ការងារ។ បងប្អូន​ជាង​សំណង់ ត្រូវការជំនួយ អាចទាក់ទងសមាគម តាម Telegram: 077 888 810។

សូមជម្រាបជូនថា ក្រុមហ៊ុនហ៊ួត ជា ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំ និងឈានមុខគេមួយនៅកម្ពុជា ដែលបានបើកលក់ហ្វ្រេនឆាយដំបូងគេ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយឧកញ៉ា ហ៊ួត ជា បន្ទាប់ពីលោកឧកញ៉ាជោគជ័យក្នុងអាជីវកម្មក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា អស់យៈពេលប្រមាណ​១៣ឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះ កំពុងទទួលបានការគាំទ្រពីសំណាក់​អតិថិជន​យ៉ាងច្រើន ដោយសារគុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅ​ប្រទេសយ៉ាងប្រណីតៗ​ផងដែរ៕