តើលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា រូបណាខ្លះអមដំណើរសម្ដេចតេជោ ហ៊ុន សែន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នៅសាធារណរដ្ឋកូរ៉េ?

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ជុងហ្គុក វ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើរអញ្ជើញទៅទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នេះឃើញមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល រដ្ឋមន្រ្ដី ឯកអគ្គរដ្ឋទូត ព្រមទាំងមានការចូលរួមអមដំណើររបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាមួយចំនួនទៀតផង។

លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ដែលអញ្ជើញអមដំណើរសម្ដេចតេជោ ហ៊ុន សែន មានដូចជា អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លឹម ហេង, អ្នកឧកញ៉ា ថៃ ជាហ៊ួត, អ្នកឧកញ៉ា សៀ ឫទ្ធី, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា អ៊ាន អេឡែន, អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា ប៊ុន ហៃព្រមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា មួយចំនួនទៀតផងដែរ។

នៅក្នុងឱកាសនៃការទទួលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថាជាកិត្តិយសដ៏ឧត្តុង្គឧត្តម ហើយក៏ជាសមិទ្ធផលនិងកុសលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នាដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សញ្ញាបត្រកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នេះ គឺជាការទទួលស្គាល់អំពីការលះបង់បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់សម្តេចតេជោ ដើម្បីរំដោះជាតិពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ទម្រាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ៕