ឧកញ៉ា លាង ពៅ (ភីធើរ) ជិះឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនទៅប្រជុំ ត្រៀមរៀបចំមហាព្រឹត្តិការណ៍អន្តរជាតិ Gumball 3000 Rally in Cambodia នៅខេត្តសៀមរាប

កម្សាន្ត

ឧកញ៉ា លាង ពៅ (ភីធើរ) ជាអគ្គនាយកពហុ ពាណិជ្ជកម្ម និងជាសមាជិកក្រុម ប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង រួមទាំងដំណើរដោយ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងក្រុមការងារ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ចូលរួមកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍» នៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំដ៏សំខាន់ ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍» នេះក៏មានការ អញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តសៀមរាប រួមមាន៖ លោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, តំណាងអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្ត ស្នងការដ្ឋានគរបាលខេត្ត និងមន្ទីរខេត្តពាក់ព័ន្ធជាច្រើនទៀតចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូ និងអាជ្ញាធរពាក់ព័ន្ធ បានប្រជុំពិភាក្សា យ៉ាងផុសផុលពីការត្រៀម រៀបចំព្រឹត្តការណ៍អន្តរជាតិ Gumball 3000 Rally in Cambodia ជាពិសេសការត្រៀមរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនអ្នកចូលរួម ដែលមានទាំងភ្ញៀវជាតិ និងបរទេសរាប់ពាន់នាក់ នឹងទទួលបាននូវបទពិសោធន៍ដ៏មិនអាចបំភ្លេចបាន ជាពិសេសស្នាមញញឹមនៅលើទឹកដីប្រទេសកម្ពុជា ក្នុងនាមម្ចាស់ផ្ទះរៀបចំមហាព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 លើកទី២៥ នេះ។

Gumball 3000 Rally លើកទី២៥ លើកនេះ មិនត្រឹមជាព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែ ព្រឹត្តិការណ៍ «Gumball 3000 Rally Cambodia» នេះនឹងជួយផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជាដល់ពិភពលោក ជួយកំណើនទេសចរងាកក្រសែភ្នែកមកទស្សនាតំបន់អង្គរ និងប្រាសាទអង្គរកាន់តែច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ក្រោមការផ្ដួចផ្ដើម និងសម្របសម្រួលពីរដ្ឋបាលខេត្តសៀមរាប ក៏ដូចជា អាជ្ញាធរអប្សរា ម្ចាស់រថយន្ត Supercar ទាំងអស់ដែលចូលរួម បង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត ថែមទៀតទៀតផង។

គួរបញ្ជាក់ថា ក្រៅពីជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងត្រៀមបំបែកកំណត់ត្រា ពិភពលោកហ្គីណេស ថវិកាទាំងអស់ ដែលទទូួលបានពីសប្បុរសជនលើការបរិច្ចាគ និងឧបត្ថម្ភនានា ក្នុងមហាព្រឹត្តិការណ៍ Gumball 3000 Rally នេះ នឹងត្រូវយកទៅជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទាំងអស់។ ហើយតាមការរំពឹងទុក ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់អារម្មណ៍ចូលរួមទស្សនា ប្រមាណ ៦ម៉ឺននាក់ ៕