អ្នកចូលចិត្តប្រណាំងឡាន ចុះឈ្មោះឱ្យទាន់គេណា! ប្រណាំងឡានបែប INDOOR ទទួលបានពាន Limited Edition និងរង្វាន់ដ៏អស្ចារ្យ

កម្សាន្ត

ភ្នំពេញ៖ NEO GO-KART ត្រៀមបើកព្រឹត្តិការណ៍ប្រកួតប្រណាំងឡាន NEO INDOOR GO-KART CHAMPIONSHIOP BY EXPREZ ដែលជាការប្រណាំងឡានបែប Indoor ដ៏ធំអស្ចារ្យ មិនធ្លាប់មាននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ កំណត់យកចំនួនអ្នកប្រកួតតែ ៩៦នាក់ ប៉ុណ្ណោះ ដោយអ្នកឈ្នះនឹងទទួលបានពានរង្វាន់ Limited Edition ជាមួយនឹងការជិះឧទ្ធម្ភាគចក្រតម្លៃវាល់លានដុល្លាររបស់ ជីប ម៉ុង និងប្រាក់រង្វាន់ជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ NEO INDOOR GO-KART CHAMPIONSHIOP BY EXPREZ នេះ ជាការប្រកួតប្រណាំងឡាន INDOOR ខ្នាតធំ ដែលមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដោយអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់សរុប ១,៨០០ ដុល្លារ ជាពិសេសជាមួយនឹងបទពិសោធន៍ជិះឧទ្ធម្ភាគចក្រតម្លៃរាប់លានដុល្លារជុំវិញទីក្រុង បន្ថែមជាមួយនឹងពានរង្វាន់ជើងឯកប្រចាំ NEO GO-KART បែប​ Limited Edition រចនាពិសេសសម្រាប់ការប្រកួត។

ព្រឹត្តិការណ៍ប្រកួតប្រណាំងឡានបែប INDOOR នេះ បើកទទួលការចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ ដោយកំណត់យកចំនួនតែ ៩៦នាក់ប៉ុណ្ណោះ ហើយការប្រកួតនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៤​ ខាងមុខនេះ។ សម្រាប់ការចុះឈ្មោះចូលរួមប្រកួតអាចបំពេញឈ្មោះក្នុងតំណភ្ជាប់នេះ (https://forms.gle/YrxXmGyH48FFfZWZ9) ឬ អាចទំនាក់ទំនងផ្ទាល់ទៅកាន់លេខទូរស័ព្ទ 087 911 211 / 085 609 644។ ឆាប់រួសរាន់ចុះឈ្មោះឱ្យបានមុនគេណា ព្រោះចំនួនមានកំណត់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ NEO INDOOR GO-KART CHAMPIONSHIOP BY EXPREZ ទួលបានការឧបត្ថម្ភដោយ ភេសជ្ជៈ អ៊ិចប្រេស​ រសជាតិស្ត្រប៊ែរី និងសហការឧបត្ថម្ភដោយក្រុមហ៊ុន Samsung, ធនាគារ ជីប ម៉ុង និងភេសជ្ជៈប៉ូវកម្លាំង Vikingz។

ព័ត៍មានបន្ថែមអាចចូលទៅកាន់ផេកហ្វេសបុក Neo Go-Kart ឬ​ NEO GAME OASIS ឬ អាចមកកាន់ទីតាំង NEO GO-KART ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល, ជាន់ទី ៣។