សមាគមឧកញ៉ាកម្ពុជា សម្ដែងនូវការខកចិត្ត និងសោកស្ដាយជាខ្លាំង ចំពោះសេចក្ដីសម្រេចចិត្តដោយអយុត្តិធម៌របស់រតនាគារសហរដ្ឋអាម៉េរិក

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា សម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់រតនាគារសហរដ្ឋអាម៉េរិក បានសម្រេចដាក់ទណ្ឌកម្មលើ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន L.Y.P Group ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត ដោយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពីបទជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Cyber Crime) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់បន្ថែមថា អស់ជាច្រើនទស្សវត្សរ៍មកហើយដែល លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P Group បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនកន្លែង និងការចូលរួមសកម្មភាពសប្បុរសធម៌យ៉ាងច្រើន ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅកម្ពុជា និងតំបន់។

សមាគមឧកញ៉ាកម្ពុជា ជឿជាក់ថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មិនអាចធ្វើសកម្មភាពជួញដូរមនុស្សដូចការចោទប្រកាន់នោះទេ ។ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា ទទូចឱ្យរតនាគារសហរដ្ឋអាម៉េរិក ពិចារណាឡើងវិញលើករណីដ៏អយុត្តិធម៌ និងលុបចោលការដាក់ទណ្ឌកម្មនេះ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម គោរមវន្ត សាធារណជន និង អ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មានតាមការគួរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា តាមរយៈលេខទូរសព្ទ ០១២ ៨១០ ៨១១ នៅរៀងរាល់ម៉ោងធ្វើការ៕