ជាងកាត់សក់អន្តរជាតិ «JB» សុខចិត្តយកថ្លៃពលកម្មរបស់ខ្លួនមួយចំណែកបរិច្ចាគចំនួន ១៩៩៩ ដុល្លារដើម្បីមន្ទីរពេទ្យ កុមារអង្គរខេត្ត សៀមរាប នៅក្នុងមហាព្រឹត្តិការណ៍ Gumball 3000

កម្សាន្ត

អ្នកកាត់សក់អន្តរជាតិដែលមានឈ្មោះក្រៅហៅថា «JB Always Fresh» ត្រូវបានលោកឧកញ៉ា លាង ពៅ (ភីធើរ) ជាអគ្គនាយក ពហុពាណិជ្ជកម្ម និងជាសមាជិកក្រុម ប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង អញ្ជើញជាពិសេសដើម្បីមកកាត់សក់ជូនលោកនៅក្នុងមហាព្រឹត្តិ ការណ៍ Gumball 3000 ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


អ្វីដែលគួរឲ្យសរសើរទឹកចិត្ត អ្នកកាត់សក់ដែលទទួលបានការគាំទ្ររាប់លាននៅលើបណ្ដាញសង្គមនានារួមទាំង TikTok, YouTube និង Facebook រូបនេះបានយកតម្លៃប្រាក់ឈ្នួលពលកម្មរបស់ខ្លួនមួយចំណែកដែលមានចំនួន ១៩៩៩ ដុល្លារ ដើម្បីកិច្ចការសប្បុរសធម៌ចូលរួមបរិច្ចាគឧបត្ថម្ភ ទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

ជាងកាត់សក់វ័យក្មេង និងកំពុងល្បីឈ្មោះ JB ត្រូវបានបង្ហាញវត្តមានជាថ្មីលើទឹកដីប្រទេសកម្ពុជា ខណៈការបង្ហាញខ្លួនសារនេះជាលើកទីពីរ រូបគេបានមកចូលរួមនៅក្នុងព្រឹត្តិការណ៍ Gumball 3000 និងបានបញ្ចេញថ្វីដៃកាត់សក់នៅទីតាំងព្រឹត្តិការណ៍ Gumball 3000 នៅសួនវត្តបទុមកាលពីម្សិលមិញ។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ Gumball 3000 ធ្វើឡើងដើម្បីជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងត្រៀមបំបែកកំណត់ត្រាពិភពលោកហ្គីណេស ហើយថវិកាទាំងអស់ដែលទទួលបានពីសប្បុរសជនលើការបរិច្ចាគ និងឧបត្ថម្ភនានា នឹងត្រូវយកទៅជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបទាំងអស់ និងជាការចូលរួមចំណែកក្នុងសប្បុរសធម៍ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកឲ្យបានជួបគ្នា៕