សម្តេចធិបតី បញ្ជាឱ្យរដ្ឋបាលភ្នំពេញត្រៀមរថយន្តក្រុងជិត៥០០គ្រឿង ទុកដឹកបងប្អូនកម្មករទៅភ្ជុំបិណ្ឌឥតគិតថ្លៃ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសណែនាំឱ្យអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកច្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន សែន បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ សូមត្រៀមរថយន្តជិត ៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំ។ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា រដ្ឋលបាលរាជធានីភ្នំពេញ ក៏ត្រៀមរថយន្ត ៥៦គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅដើរលេងខេត្តភាគឦសានដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ។

សូមបញ្ជាក់ដែរថា ការចេញបញ្ជាឱ្យបញ្ចេញរថយន្តក្រុងសារធារណៈ ដើម្បីត្រៀមសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តាខេត្ត គឺធ្វើឡើងដោយឥតគិតថ្លៃ ព្រោះរាជរដ្ឋាភិបាលយល់ថា កម្មករ-កម្មការិនី អាចនឹងសម្រុកទៅកាន់បណ្តាខេត្តមានចំនួនច្រើន ដែលបង្កឱ្យមានការដំឡើងថ្លៃរថយន្តឈ្នូលនាឱកាសនោះ។

នាពេលកន្លងទៅរាល់ពិធីបុណ្យប្រពៃណីជាតិម្តងៗ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ចេញរថយន្តក្រុងសាធារណៈដើម្បីដឹកជញ្ជូនកម្មករ-កម្មការិនី បងប្អូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តជាច្រើនលើកច្រើនសា៕ អត្ថបទ៖ រង្សី