ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ជូនជំទាវអ្នកឧកញ៉ា ស្រី សុធីតា រួមជាមួយមន្ត្រីរាជការ និងសប្បុរសជនជាច្រើនរូបទៀត កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៤/៧៣៥ ព្រះមហាក្សត្រ បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ដល់ មន្ត្រីរាជការ និងសប្បុរសជនសរុបចំនួន ១៩៩រូប។ ក្នុងនោះដែរ មេដាយជាតូបការ មានចំនួន១៨រូប រួមទាំង ជំទាវអ្នកឧកញ៉ា ស្រី សុធីតា និងឧកញ៉ា ច័ន្ទ តារា ផងដែរ។
សូមជម្រាបថា ជំទាវអ្នកឧកញ៉ា ស្រី សុធីតា ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញមួយរូបពុំសូវបង្ហាញមុខ គឺជាភរិយារបស់លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕