ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជា Diamond Sponsor ក្នុងមហាព្រឹត្តិការណ៍ Gumball 3000 ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Toyota (Cambodia) មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការក្លាយជាដៃគូសហការដ៏ធំ (Diamond Sponsor) ក្នុងមហាព្រឹត្តការណ៏ GUMBALL 3000 ដ៏អស្ចារ្យមួយនេះ ដើម្បី ជួយទៅដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបនិងជួយជាផ្នែកមួយក្នុងការផ្សព្វផ្សាយទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោកឲ្យកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានត្រៀមខ្លួនរួចជាស្រេចនឹងចូលរួមជាមួយព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 ដែលប្រមូលផ្ដុំទៅដោយប្រភេទរថយន្ត Hypercar, Supercar, Sportcar និងរថយន្តប្រណីតៗច្រើនជាង ៦០០ គ្រឿងឯណោះ។

ក្នុងនាមជាដៃគូសហការធំ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏បានរៀបចំការតាំងបង្ហាញរថយន្តក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដូចគ្នា! រថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐋𝐚𝐧𝐝𝐂𝐫𝐮𝐢𝐬𝐞𝐫 𝐆𝐑𝐒 ជាកំពូលរថយន្តតែមួយគត់របស់ក្រុមហ៊ុន ដែលបានឌីហ្សាញឡើងយ៉ាងប្រណិតជាមួយនឹងរូបរាង ដ៏មានអំណាច មានថាមពល និងឥទ្ធិពល។

សូមអញ្ជើញលោក លោកស្រី មកកាន់ស្តង់ របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដោយផ្ទាល់នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ ចាប់ពី ម៉ោង ៩ ព្រឹកតទៅដើម្បីមកប៉ះផ្ទាល់និងសាកសួរព័ត៌មានពីកំពូលរថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐋𝐚𝐧𝐝 𝐂𝐫𝐮𝐢𝐬𝐞𝐫𝐆𝐑𝐒 ដែលកំពុងតាំងបង្ហាញនៅ សួនច្បារវត្តបុទុមវត្តីនៅថ្ងៃនេះ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ជាព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តលំដាប់ពិភពលោកនឹងមកដល់កម្ពុជាយើងជា លើកដំបូងបង្អស់ ដោយ ទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងសហការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងលើកស្ទួយកិត្យានុភាពជាតិ និងវិស័យទេសចរណ៍។ ក្នុងន័យរួមគ្នាដើម្បីវិស័យទេសចរណ៍កម្ពុជា តំណាងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រាប់ពីគោលបំណងធំៗបីរបស់ក្រុមហ៊ុន នឹងចូលរួមជាមួយព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 រួមមាន៖

១. Gumball 3000 Rally ជាព្រឹត្តិការណ៍ធំលំដាប់អន្តរជាតិដែលទទួលស្គាល់ជាផ្លូវការពីស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជនទាំងថ្នាក់ ជាតិនិងអន្តរជាតិ។

២. ជាព្រឹត្តិការណ៍ដែលមានការចូលរួមពីភ្ញៀវបរទេស បុគ្គលមានឥទ្ធិពល អ្នកជំនួញពីជុំវិញពិភពលោកជាច្រើនពាន់រូបតាមរយៈការបើក រថយន្តឆ្លងកាត់រាប់មុឺនគីឡូម៉ែត្រដោយចាប់ផ្តើមពីទីក្រុងសៃហ្គន ប្រទេសវៀតណាម បន្តរហូតដល់ប្រទេសសឹង្ហបុរី ដែលជាបណ្ដា ប្រទេសសមាជិកតំបន់អាស៊ាន។

៣. ជាព្រឹត្តិការណ៍កម្រិតអន្តរជាតិទើបនឹងបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាលើកដំបូង បង្អស់ហើយវាក៏ជាឱកាសដ៏ពិសិដ្ឋក្នុងការផ្សព្វ ផ្សាយវិស័យទេសចរណ៍កម្ពុជាបង្ហាញទៅកាន់ពិភពលោក។ រឹតតែពិសេស ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 នេះនឹងជួយជុំវិញកំណើនទេសចរមកទស្សនា តំបន់អង្គរនិង ប្រាង្គប្រាសាទអង្គរវត្តដែលជាអច្ឆរិយៈវត្ថុមួយក្នុងចំណោមអច្ឆរិយៈ ទាំងប្រាំបីលើពិភពលោកដែលទទួលស្គាល់ដោយអង្គការយូនេស្ដូ។

ក្នុងនាមជាក្រុមហ៊ុន Toyota (Cambodia) Co., Ltd គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខសម្រាប់យានជំនិះ Toyota គ្រឿងបន្លាស់សុទ្ធ និងសេវាកម្ម ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងបានធ្វើការយ៉ាងជិតស្និទ្ធនិងមិននឿយហត់ជាមួយ រោងចក្ររបស់យើងដើម្បីនាំយកផលិតផលដែលសមស្របបំផុតមកកាន់ទីផ្សារ និងបន្តផ្ដល់ទំនុកចិត្តជូនដល់អតិថិជនគ្រប់លំដាប់ ថ្នាក់នៅកម្ពុជា។
សម្រាប់ព័ត៌មានលម្អិតពីរថយន្ត លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្ម អតិថិជន ឬទាក់ទងមកឥឡូវនេះដើម្បីទទួលបាន បទពិសោធន៍ពី ការបើកបរសាក ល្បងបាន។សម្រាប់ផ្នែកលក់អនឡាញសូមទាក់ទងទៅ 𝟎𝟏𝟕 𝟐𝟐𝟐𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖/ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 ឬ𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/toyotacambodiakh