អ្នកឧកញ៉ា គិត ម៉េង ចូលរួមដឹកនាំកិច្ចប្រជុំភាពជាដៃគូក្រុមការងារ “ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍” ពិភាក្សាលើបញ្ហាប្រឈមចំនួន១០

ជុំវិញ​ឧកញ៉ា

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជា​សហប្រធានក្រុមការងារ “ណ” តំណាងផ្នែករដ្ឋាភិបាល និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា និងជាសហប្រធាន​ក្រុមការងារ “ណ” តំណាងផ្នែកឯកជន បាន​សហការដឹកនាំ​កិច្ចប្រជុំពិភាក្សា​លើ​បញ្ហា​ប្រឈម​សំខាន់ៗ​ចំនួន​១០ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋារគារ Hyatt Regency Phnom Penh។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ “ណ” ទាំងផ្នែករដ្ឋាភិបាល និងផ្នែក​ឯកជន, តំណាងក្រសួង ស្ថាប័ន, ក្រុមហ៊ុនផ្នែកឯកជនក្នុងវិស័យទូរគមនាគមន៍ និងសមាជិក សមាជិកានៃក្រុម​ការងារ​នេះ​ជាច្រើនទៀត សរុបប្រមាណ​ជាង ១៥០រូប។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីសំណេះសំណាល ក៏ដូចជាណែនាំពីសមាសភាពនៃក្រុមការងារទាំងផ្នែក​រដ្ឋាភិបាល និងផ្នែកឯកជន ព្រមទាំង​ពិនិត្យ និងពិភាក្សា ក៏ដូចជាដោះស្រាយនូវបញ្ហាប្រឈម ដែលជាកង្វល់​របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ដែលរួមមាន៖ ១.បញ្ហា​ក្នុង​វិស័យ​ទូរគមនាគមន៍ ២.បញ្ហាតម្លៃ​អគ្គីសនី ៣.ការប្រើប្រាស់​ប្រព័ន្ធ​បញ្ជោជាតិតែមួយ ៤.នីតិវិធីក្នុងការ​បង្កើត Business Page ផ្សព្វផ្សាយ​លក់​ផលិតផល ឬ​សេវាកម្ម ៥.បទល្មើសបច្ចេកវិទ្យា។

៦.តំបន់​គ្រប​ដណ្តប់​សេវា​ប្រព័ន្ធ អ៊ិនធើណេត និងសេវាទូរស័ព្ទនៅមិនទាន់​ពេញលេញ និងហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ៧.កង្វះ​ខាត​ធនធានមនុស្ស​ដែលមានជំនាញ​ក្នុងស្រុក​លើ​វិស័យ​ឌីជីថល ៨.ការរៀបចំ Cybersecurity and Data Privacy ៩.ប្រភេទ (Type Approval) លើបរិក្ខាវិទ្យុ គមនាគមន៏ និងបរិក្ខារទូរគមនាគមន៍ រៀបចំ ការបង់ថ្លៃសេវាបន្ថែមទៅលើម៉ូ ឌែលគ្រឿងអេឡិត្រូនិច ដែលមានភ្ជាប់ សេវា Wifi & Blutooth និងការ ស្នើរសុំវិញ្ញាបនបត្រទទួលស្គាល់គុណ វុឌ្ឍិជាភ្នាក់ងារនំាចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿសម្ភារៈបរិក្ខារ ទូរគមនាគមន៏ ១០.មធ្យោបាយក្នុងការទូទាត់ប្រាក់​នៅក្នុង​ពាណិជ្ជកម្ម​អេឡិចត្រូនិច។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមការងារ “ណ” នេះ គឺជាកិច្ចប្រជុំលើកដំបូង បន្ទាប់ពីសេចក្តីសម្រេចរបស់រាជ​រដ្ឋា​ភិបាល​ក្នងការបង្កើតក្រុមការងារ៕