មួយថ្ងៃកើបលុយជាង ៨ពាន់លានដុល្លារ ស្ថាបនិកក្រុមហ៊ុន Oracle ក្លាយជាកំពូលអ្នកមានបំផុតលើលោកទី០២

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Oracle មហាសេដ្ឋីអាមេរិក Larry Ellison បានក្លាយជាកំពូលមហាសេដ្ឋីមានបំផុតលើលោកទី០២ ក្រោយទ្រព្យសម្បត្តិរបស់លោក មានកំណើនច្រើនជាង ៨ពាន់លានដុល្លារត្រឹមរយៈពេលមួយថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Larry កើនឡើងខ្លាំង បន្ទាប់ពីតម្លៃភាគហ៊ុនក្រុមហ៊ុន Oracle កើនលើស ៥% និងបានធ្វើឲ្យមហាសេដ្ឋីម្នាក់នេះ មានទ្រព្យសម្បត្តិសរុប ២០៦ពាន់លានដុល្លារ។

បច្ចុប្បន្ន លោក Larry Ellison កំពុងកាន់តំណែងជាមហាសេដ្ឋីមានបំផុតលើលោកទី២ បន្ទាប់ពីមេធំ Tesla មហាសេដ្ឋី Elon Musk ដែលមានទ្រព្យសម្បត្តិប្រហែល ២៥១ពាន់លានដុល្លារ ស្របពេលមេធំ Amazon កំពូលអ្នកមាន Jeff Bezos មានទ្រព្យសម្បត្តិប្រមាណ ២០៣ពាន់លានដុល្លារ៕