Gumball 3000 x Chip Mong រៀបចំទទួល Gala Dinnerដ៏អស្ចារ្យ ដល់ប្រតិភូ Gumball 3000 នៅមុខប្រសាទបាយ័ន

សង្គម​ និង​សេដ្ឋកិច្ច


ភ្នំពេញ៖ នារាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ Gumball 3000 x Chip Mong បានរៀបចំពិធីលៀងសាយភោជន៍ (Gala Dinner) ដ៏ពិសេស និងអធិកអធមបំផុតនៅមុខប្រសាទបាយ័ន ដើម្បីជាកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅដល់ប្រតិភូ Gumball 3000 ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ឲ្យបានសមរម្យ និងសក្ដិសម ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាន់តែពិសេស ក្នុងពិធីលៀងសាយភោជន៍នេះ វិនិយោគិនក្នុងស្រុកជាច្រើន ក៏បានជួបជុំធុរៈកិច្ច ជជែកពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រតិភូអន្តរជាតិ Gumball 3000 លើប្រធានបទ «ធុរកិច្ច និងជំរុញការវិនិយោគនានានៅកម្ពុជាថ្ងៃអនាគត»។ ពិធីនេះផងដែរ ទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅ កម្ពុជា អមដោយថ្នាក់ដឹកនាំជាច្រើនរូប រួមជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់ ជីប ម៉ុង ជាច្រើនរូបផងដែរ។

ថ្នាក់ដឹកនាំកំពូល និងសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានវត្តមាននៅក្នុងពិធីលៀងសាយភោជន៍នេះ រួមមាន៖ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក ក្រមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង, ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ជីប ម៉ុង និងសមាជិកក្រុមប្រឹក្សាភិបាលជាច្រើនរូបផ្សេងទៀត ក្រោមបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលបំផុត។

សូមរំលឹកថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នេះផ្ដួចផ្ដើមរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន ជីប ម៉ុង ក្រោមការដឹកនាំរបស់ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, ស្ថាប័ន និងភាគីពាក់ព័ន្ធនានា ក្រោមការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ និងខេត្ត សៀមរាប។

គួបញ្ជាក់ដែរថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នេះ រៀបចំឡើងក្នុងគោលបំណងធំៗចំនួន៤ រួមមាន៖ ១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២).ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងទី ៤). ការបង្កើតកំណត់ត្រាពិភពលោក GUINNESS WORLD RECORD ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”៕