Elon Musk គាំទ្រលោកដូណាល់ ត្រាំ ស្របពេលកូនចៅបែរជាបរិច្ចាគជំនួយទៅលោកស្រីហារីស

អន្តរជាតិ

កន្លងមក មហាសេដ្ឋី Elon Musk តែងតែបង្ហាញការគាំទ្រចំពោះអតីតប្រធានាធិបតីដូណាល់ ត្រាំ មិនលស់ពេល តាមរយៈការបង្ហោះសារគាំទ្រ និងបរិច្ចាគទឹកប្រាក់ ក្នុងការរកសន្លឹកឆ្នោតផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វីបើមហាសេដ្ឋីរូបនេះ ជាអ្នកគាំទ្រលោកត្រាំ មែន ក៏ប៉ុន្តែកូនចៅនៅក្នុងក្រុមហ៊ុន Tesla និង SpaceX បែរជាមានគោលគំនិតគាំទ្រអ្នកនយោបាយខុសគ្នា ដោយពួកគេមានទំនោរគាំទ្រអ្នកស្រី កាម៉ាឡា ហារីសវិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កូនចៅនៅក្នុងក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិករូបនេះ បានរៃអង្គាសប្រាក់ចំនួនជិត ៤៣ ០០០ដុល្លារ សម្រាប់យុទ្ធនាការឃោសនារកសន្លឹកឆ្នោតរបស់លោកស្រី ហារីស ខណៈការរៃអង្គាសប្រាក់សម្រាប់លោកត្រាំ ទទួលបានជិត ២៥ ០០០ដុល្លារប៉ុណ្ណោះ។

គួររំលឹកបន្តិចថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងធ្វើឡើងនាខែវិច្ឆិកាខាងមុខ ស្របពេលបច្ចុប្បន្ន លោកស្រី កាម៉ាឡា ហារីស កំពុងទទួលបានសម្លេងគាំទ្រ ច្រើនជាងលោក ដូណាល់ ត្រាំ ជាមួយក្ដីរំពឹងក្នុងការក្លាយជាប្រធានាធិបតីស្រីស្បែកខ្មៅដំបូង របស់សហរដ្ឋអាមេរិក៕