កាលពីថ្ងៃទី១៨ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានប្រកាសអំពីការទិញយកក្រុមហ៊ុនគូប្រជែង Hawaiian Airlines ក្នុងតម្លៃប្រហែល ១,៩ពាន់លានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទី៥ នឹងពង្រីកខ្លួនកាន់តែខ្លាំងលើវិស័យដឹកជញ្ជូនផ្លូវអាកាសនៅអាមេរិក បន្ទាប់ពីការទិញយកក្រុមហ៊ុន Hawaiian ដែលជាអ្នកដឹកជញ្ជូនធំបំផុតទី១០ នៅអាមេរិក។
បើទោះជាក្រុមហ៊ុន Alaska ទិញយកក្រុមហ៊ុន Hawaiian ក៏ពិតមែន ក៏ប៉ុន្តែពួកគេនឹងនៅតែរក្សានូវគោលការណ៍សំខាន់ៗមួយចំនួន ដូចជារក្សានូវផ្លូវដឹកជញ្ជូនសំខាន់ៗរបស់ក្រុមហ៊ុន Hawaiian និងប្រកាន់ខ្ជាប់នូវច្បាប់ការពារអ្នកដំណើរ របស់ក្រុមហ៊ុនមួយនេះ ដែលមានរយៈពេល ៦ឆ្នាំផងដែរ៕