តារាចម្រៀងស្រស់សោភា Selena Gomez បានក្លាយជាមហាសេដ្ឋីថ្មីថ្មោង ក្រោយទ្រព្យសម្បត្តិរបស់នាង មានកំណើនហួសពី ១ពាន់លានដុល្លារ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់តារាចម្រៀងស្រីជួរមុខរូបនេះ មានសរុប ១,៣ពាន់លានដុល្លារ បន្ទាប់ពីបានប្រកាសពីម៉ាកយីហោគ្រឿងសំអាងផ្ទាល់ខ្លួន។
ផលិតផលគ្រឿងសំអាងមានឈ្មោះថា Rare Beauty Brands Inc ដែលកញ្ញា Selena បានបញ្ចេញកាលពី ៥ឆ្នាំមុន កំពុងមានទីផ្សារយ៉ាងល្អ ជាពិសេសគឺតារាល្បីៗ និងបុគ្គលល្បីៗជាច្រើន សុទ្ធតែជាម៉ូយដុំ ដែលធ្វើឲ្យក្រុមហ៊ុនរបស់នាង ទទួលបានផលចំណេញរាប់រយលានដុល្លារ។
គួររំលឹកបន្តិចថា មិនត្រឹមតែដុង និងទេពកោសល្យនៅក្នុងវិស័យសិល្បៈឡើយ កញ្ញា Selena Gomez ក៏ជាអ្នកជំនួញស្រីវ័យក្មេង និងពូកែថែមទៀត ដោយបច្ចុប្បន្ននាងមានអាជីវកម្មជាច្រើននៅក្នុងដៃ ខណៈប្រភពចំណូលវិញក៏មានច្រើនថែមទៀត៕