ទាយាទស្នងមរតករបស់ក្រុមហ៊ុន Walmart ពីររូប កើនទ្រព្យសម្បត្តិលើស ១០០ពាន់លានដុល្លារ ជាលើកដំបូង

អន្តរជាតិ

កូនពីរនាក់ ក្នុងចំណោមបីរូបរបស់ស្ថាបនិកក្រុមហ៊ុន Walmart លោក Sam Walton ត្រូវបានគេរាយការណ៍មកថា ទ្រព្យសម្បត្តិសរុបរបស់ពួកគេ បានកើនឡើងលើសពីចំនួន ១០០ពាន់លានដុល្លារជាលើកដំបូង ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញរាយខ្នាតយក្សអាមេរិកនេះកើនឡើងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



បើយោងតាមសារព័ត៌មាននិយាយពីមហាសេដ្ឋី Bloomberg បានបង្ហាញឲ្យដឹងថា លោក Jim Walton វ័យ ៧៦ឆ្នាំ បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនឈានដល់ចំនួន ១០២ពាន់លានដុល្លារ គិតត្រឹមថ្ងៃចន្ទ ខណៈពេលដែលបងប្រុសរបស់គាត់ ដែលមានឈ្មោះថា Rob Walton វ័យ ៧៩ឆ្នាំ ក៏បានកើនទ្រព្យដល់ ១០០,៤ពាន់លានដុល្លារ ផងដែរ។

ចំណែកឯប្អូនស្រីរបស់មហាសេដ្ឋីទាំងពីររូបខាងលើ ឈ្មោះ Alice វ័យ ៧៤ឆ្នាំ បច្ចុប្បន្នត្រូវបានគេរាយការណ៍មកថា មានទ្រព្យសម្បត្តិសរុបប្រមាណជាង ៩៩ពាន់លានដុល្លារ ពោលគឺនៅមិនទាន់ឆ្លងផុត ១០០ពាន់លានដុល្លារ នៅឡើយ។

ជម្រាបជូនផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Walmart បានកើនឡើងជាលំដាប់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាហេតុធ្វើឲ្យគ្រួសារត្រកូលWaltons នៅតែជាប់តំណែងក្នុងចំណោមគ្រួសារអ្នកមានបំផុតរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបលើសពី ៣៥០ពាន់លានដុល្លារ៕