ក្រោមកិច្ចសហការរបស់ ជីប ម៉ុង Gumball 3000 x Chip Mong ធ្វើអោយប្រតិភូ Gumball 3000 ទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងកោតសរសើរមិនដាច់ពីមាត់មកលើកម្ពុជា

កម្សាន្ត

ភ្នំពេញ៖ សូមរំលឹកបន្តិចថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong បានរៀបចំរយៈពេល ៣ថ្ងៃ ក្នុងប្រទេសកម្ពុជា គឺនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីរថយន្ត Sport Cars, Supercars និង Luxury Cars ក្នុងស្រុករហូតដល់ទៅជាង ៣០០រថយន្ត និងពីប្រតិភូ Gumball 3000 ចំនួនជាង ១៥០រថយន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Screenshot

ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជា បញ្ចប់ទៅដោយភាពរីករាយ ការចងចាំល្អៗ ទទួលបានការសាទរពីប្រជាជនកម្ពុជា និងការគាំទ្រពីថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល ពិសេសគឺការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់ផងដែរ។

ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានេះ បានជះឥទ្ធិពលវិជ្ជមានជាច្រើនមកកាន់ប្រទេសកម្ពុជា រួមមាន៖ ការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ ការផ្ដល់ជំនួយសប្បុរសធម៌ទៅកាន់មន្ទីពេទ្យកុមារអង្គរ ឱកាសនៃទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមករវាងវិនិយោគិនក្នុងស្រុក និងបរទេស និងការបំបែកកំណត់ត្រាពិភពលោកជាដើម។

Screenshot

យើងអាចមើលឃើញផលវិជ្ជមាននេះ តាមរយៈការផ្សព្វផ្សាយល្អៗជាច្រើនពីក្រុមអ្នកស្រលាញ់ចូលចិត្តរថយន្តទំនើប ភ្ញៀវជាតិ និងអន្តរជាតិ និងសូម្បីតែប្រតិភូ Gumball 3000 ក៏មានការពេញចិត្ត និងស្ងើចសរសើរមិនដាច់ពីមាត់ផងដែរ ដោយយើងអាចសង្កេតឃើញតាមរៈការចុះផ្សាយនៅលើបណ្ដាញសង្គមផ្លូវការ Gumball 3000 រួមមាន គេហទំព័រហ្វេសប៊ុក បណ្ដាញសង្គម Thread និង Tik Tok Gumball 3000 ជាដើម។ ទាំងនេះគឺជាសញ្ញាវិជ្ជមាន និងជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិនៅលើទឹកដីដ៏អច្ឆរិយៈរបស់យើង។

Screenshot

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុនឯកជនតែមួយគត់នៅកម្ពុជា ដែលក្រសួងទេសចរណ៍ចាប់ដៃសហការក្នុងការរៀបចំព្រឹត្តិការណ៍ Gumball 3000 x Chip Mong នេះ ដោយដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ជីប ម៉ុង និងភាគីពាក់ព័ន្ធនានា តបតាមការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា៕

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot