ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី Sultan Ibrahim បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិនរយៈពេល ៤ថ្ងៃ ដើម្បីអបអរគម្រប់ខួប ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការ រវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។
ក្នុងដំណើរទស្សនកិច្ចមួយនោះ មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង នឹងរៀបចំពិធីស្វាគមន៍ និងរាក់ទាក់ស្ដេចម៉ាឡេស៊ីយ៉ាងកក់ក្ដៅជាទីបំផុត មុននឹងជួបជជែកការងារផ្សេងៗ។
ជំនួបរវាងថ្នាក់ដឹកនាំប្រទេសទាំង២ ត្រូវបានគេរំពឹងទុកថា នឹងជជែកពីកិច្ចសហប្រតិបត្តិការ លើវិស័យរថភ្លើងល្បឿនលឿន បានបានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីដើមឆ្នាំនេះ ខណៈកិច្ចសហប្រតិបត្តិការថ្មីៗ ទំនងមិនកើតមានឡើយ។
សូមជម្រាបដែរថា ដំណើរទស្សនកិច្ចរបស់ស្ដេចម៉ាឡេស៊ី ទៅកាន់ប្រទេសចិន ត្រូវបានសង្ឃឹមថា នឹងជួយឲ្យទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំង២ កាន់តែមានភាពរឹងមាំ ក៏ដូចជាទទួលបានជំនួយលើផ្នែកនយោបាយផ្សេងៗជាដើម៕