Coca-Cola ត្រៀមចាយលុយ ១ពាន់លានដុល្លារ វិនិយោគនៅប្រទេសនីហ្សេរីយ៉ា

អន្តរជាតិ

ក្រុមហ៊ុនភេសជ្ជៈកំពូល Coca-Cola មានគម្រោងចាយលុយ ១ពាន់លានដុល្លារ នៅក្នុងការសាងសង់រោងចក្រនៅប្រទេសនីហ្សេរីយ៉ា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងការណ៍មួយនេះ ត្រូវបានបង្ហើបឲ្យដឹងជាសាធារណៈ ក្នុងជំនួបរវាងប្រធានាធិបតីនីហ្សេរីយ៉ា Bola Tinubu និងលោក John Murphy ប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន Coca-Cola កាលពីពេលថ្មីៗនេះ។

គួររំលឹកបន្តិចថា ចាប់តាំងពីឆ្នាំ២០១៣ ក្រុមហ៊ុន Coca-Cola បានចាយលុយប្រហែល ១,៥ពាន់លានដុល្លារ បន្តការបណ្ដាក់ទុននៅប្រទេសនីហ្សេរីយ៉ា ក្នុងការពង្រីកសង្វាក់ផលិតកម្ម និងហ្វឹកហ្វឺនបុគ្គលិកនៅទីនោះ។

សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលនីហ្សេរីយ៉ា កំពុងព្យាយាមអូសទាញក្រុមហ៊ុនធំៗ មកបណ្ដាក់ទុនក្នុងប្រទេសខ្លួន តាមរយៈការផ្ដល់អត្ថប្រយោជន៍ជាច្រើន៕