ធនាគារជាតិមិនមានក្រុមឆាណែល ឬគណនីតេលេក្រាមផ្សព្វផ្សាយអោយចូលរួមវិនិយោគទេ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា បានបដិសេធទាំងស្រុងចំពោះក្រុមឆាណែល ឬគណនីតេលេក្រាម (Telegram) ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត ដែលបានប្រើប្រាស់និម្មិត្តសញ្ញា និងឈ្មោះ ធនាគារជាតិនៃកម្ពុជា ក្នុងចេតនាទុច្ចរិត ឆបោកប្រាក់កាសតាមរយៈការផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យ ឌីជីថល ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថា ធនាគារជាតិ នៃកម្ពុជា មិនមានក្រុមឆាណែល ឬគណនីតេលេក្រាមផ្លូវការទេ ហើយក៏មិនធ្លាប់ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុឡើយ។

ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវ និងក្រើនរំលឹកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ជាប់ជាប្រចាំ ដើម្បីកុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិតមួយចំនួន ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ តាមរយៈការចូលរួមវិនិយោគ ជាមួយក្រុមទាំងឡាយណាដែលពុំមានអាជ្ញាប័ណ្ណ និងការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច៕