តម្លៃប្រេងសាំងនៅកម្ពុជាចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ចុះថ្លៃមិនដល់៤០០០រៀលផង ក្នុងមួយលីត្រ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវលក់រាយក្នុងមួយលីត្រ តម្លៃ៣,៨៥០រៀល សម្រាប់សាំងធម្មតា និងម៉ាស៊ូតលក់រាយតម្លៃ៣,៦៥០រៀល ក្នុងមួយលីត្រ។
តម្លៃនេះ បើប្រៀបធៀបត្រឹមថ្ងៃទី១១ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឃើញថា តម្លៃសាំងនៅកម្ពុជាចុះថ្លៃ៥០ រៀលនៅក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ចុះថ្លៃ១០០រៀល ក្នុងមួយលីត្រ។
គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងខាងលើនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះមកសម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ៕