លេចមុខមហាសេដ្ឋីអេស្ប៉ាញ ក្នុងបញ្ជីអ្នកមានដាច់គេបំផុតទាំង១០ របស់ Forbes លើកដំបូង

អន្តរជាតិ

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes គិតនៅត្រឹមថ្ងៃទី២១ ខែកញ្ញានេះ បានបង្ហាញវត្តមានរបស់លោក Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara ជាប់នៅក្នុងបញ្ជីកំពូលអ្នកមានដាច់គេទាំង១០ ជាលើកដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្រព្យសម្បត្តិមហាសេដ្ឋីជនជាតិអេស្ប៉ាញរូបនេះ កើនឡើងដល់ចំនួនសរុបប្រមាណជាង ១៣០ពាន់លានដុល្លារ និងបានទាញទម្លាក់លោក Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មកកាន់ចំណាត់ថ្នាក់លេខ១១ វិញ។

យ៉ាងណាមិញ ខាងក្រោមគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៧,៣ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៩,១ពាន់លានដុល្លារ

3.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៤,៥ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៩៤,២ពាន់លានដុល្លារ

5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៨,៣ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៣,៧ពាន់លានដុល្លារ

7.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៨,៦ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៦ពាន់លានដុល្លារ

9.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣០,៣ពាន់លានដុល្លារ

10.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១៣០,១ពាន់លានដុល្លារ៕