មួយឆ្នាំៗ ប្រទេសទាំង៨នេះហើយ ផលិតពេជ្របានច្រើនជាងគេបំផុតនៅលើពិភពលោក

អន្តរជាតិ

ពេជ្រជារូបធាតុម្យ៉ាងកើតចេញពីធម្មជាតិ មានសភាពរឹងថ្លា ភ្លឺចិញ្ចែងចិញ្ចាំង ដែលត្រូវបានគេយកទៅប្រើប្រាស់ជាគ្រឿងអលង្ការលម្អតុបតែងខ្លួនយ៉ាងមានតម្លៃ។ ម្យ៉ាងវិញទៀត នៅលើទីផ្សារពិភពលោក ពេជ្រមានតម្រូវការខ្ពស់ខ្លាំងណាស់ដូចទៅនឹងផលិតផលមាសដែរ ដោយវាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាម៉ិញ គេហទំព័រ Geeks for geeks ចុះថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ បានបញ្ជាក់ប្រាប់ច្បាស់ៗថា ប្រទេសទាំង៨ នេះហើយ ជាអ្នកផលិតពេជ្របានច្រើនជាងបង្អស់នៅលើពិភពលោក៖

១.  ប្រទេសរុស្ស៊ីផលិតពេជ្រច្រើនជាងគេ ពោលរហូតដល់ទៅ ៤១ ៩២៣ ៩១០ការ៉ាត់ ជារៀងរាល់ឆ្នាំ

២.  ប្រទេសបុតស្វាណា (Botswana) ផលិតពេជ្របានចំនួន ២៤ ៧៥២ ៩៦៧ការ៉ាត់ ជារៀងរាល់ឆ្នាំ

៣.  ប្រទេសកាណាដា ផលិតពេជ្របានចំនួន ១៦ ២៤៩ ២១៨ការ៉ាត់ ជារៀងរាល់ឆ្នាំ

៤.  សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ផលិតពេជ្របានចំនួន ៩ ៩០៨ ៩៩៨ការ៉ាត់ ជារៀងរាល់ឆ្នាំ

៥.  ប្រទេសអាហ្វ្រិកខាងត្បូង ផលិតពេជ្របានចំនួន ៩ ៦៦០ ២៣៣ការ៉ាត់ ជារៀងរាល់ឆ្នាំ

៦.  ប្រទេសស៊ីមបាវ៉េ (Zimbabwe) ផលិតពេជ្របានចំនួន ៤ ៤៦១ ៤៥០ការ៉ាត់ ជារៀងរាល់ឆ្នាំ

៧.  ប្រទេសណាមីប៊ី (Namibia) ផលិតពេជ្របានចំនួន ២ ០៥៤ ២២៧ការ៉ាត់ ជារៀងរាល់ឆ្នាំ

៨.  ប្រទេសតង់ហ្សានី (Tanzania) ផលិតពេជ្របានចំនួន ៣៧៥ ៥៥៣ការ៉ាត់ ជារៀងរាល់ឆ្នាំ៕