សហស្ថាបនិកក្រុមហ៊ុន Facebook បរិច្ចាគលុយជាង ១៥លានដុល្លារ ដល់សាលារៀនមួយនៅសិង្ហបុរី

អន្តរជាតិ

គ្រួសាររបស់សហស្ថាបនិកក្រុមហ៊ុន Facebook លោក Eduardo Saverin កាលពីពេលថ្មីៗនេះ បានបរិច្ចាគទឹកប្រាក់ចំនួន ២០លានដុល្លារសិង្ហបុរី (១៥,៥លានដុល្លារ) ទៅកាន់សាសារៀន Singapore American School ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​បើតាមរបាយរាយការណ៍ចុះផ្សាយ​ដោយសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងថា នាយកសាលា Singapore American School លោក Tom Boasberg បានបញ្ជាក់ប្រាប់ផងដែរថា នេះគឺជាអំណោយជាទឹកប្រាក់ដ៏ច្រើនបំផុតដែលសាលារបស់លោកមិនធ្លាប់ទទួលបានពីមុនមក។

គួរឲ្យដឹងផងដែរថាសាលាគ្រោងនឹងប្រើប្រាស់ថវិកានេះ សម្រាប់ការអភិវឌ្ឍកន្លែងក្មេងលេង និងបន្ទប់ពិសោធ STEM រួមទាំងធ្វើការកែលម្អផ្សេងៗទៀតនៅក្នុងសាលាបឋមសិក្សាថ្មីដែលកំពុងសាងសង់។

ទន្ទឹមនឹងនេះ ភរិយារបស់លោក Saverin គឺលោកស្រី Elaine Saverin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាងសង្ឃឹមថាការបរិច្ចាគនេះគឺជា មធ្យោបាយដ៏សំខាន់ និងមានអត្ថន័យសម្រាប់គ្រួសាររបស់លោកស្រី ចំពោះសាលារៀននេះ។

ជម្រាបជូនថាគ្រួសារលោក Saverin បានផ្លាស់ទៅរស់ប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០០៩ ហើយបានសម្រេចបោះបង់ចោលសញ្ជាតិអាមេរិករបស់ខ្លួន នៅពីរឆ្នាំក្រោយមក។ Saverin បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបជាង ៣០ពាន់លានដុល្លារ ដែលចំណូលភាគច្រើនទទួលបានពីការកាន់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Meta Platforms៕