​ថៃ ​នឹង​មានរោងចក្រ​ផលិត​បន្ទះ​ឈីបតម្លៃជាង ៣០០លានដុល្លារ ដំបូង​បំផុតនៅក្នុងប្រទេស

អន្តរជាតិ

ក្រុមប្រឹក្សាវិនិយោគថៃ (BOI) កាលពីពេលថ្មីៗនេះ បានប្រកាសពីការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hana Microelectronics និងក្រុមហ៊ុនថាមពលថៃ PTT ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបស៊ីលីខនកាបូនដំបូងគេបង្អស់ នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



តាមរយ:គម្រោងនេះ ត្រូវបានគេបង្ហាញឲ្យដឹងថានឹងមកជាមួយទុនវិនិយោគដំបូងចំនួន ១១,៥ពាន់លានបាត (៣៤៥លានដុល្លារ) ដែលគ្រោងនឹងចាប់ផ្តើមផលិតកម្មក្នុងរយៈពេល ២ឆ្នាំខាងមុខ សម្រាប់រួមចំណែកជួយដល់ឧស្សាហកម្មផលិតរថយន្តអគ្គិសនី (EV) មជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងប្រព័ន្ធផ្ទុកថាមពល ផងដែរ។

ទន្ទឹមនឹងនេះ លោក Narit Therdsteerasukdi អគ្គលេខាធិការ BOI បាននិយាយថា គម្រោងនេះ កំពុងស្ថិតក្នុងដំណើរការរចនារោងចក្រ និងរៀបចំចាប់ផ្តើមសាងសង់ នៅក្នុងសួនឧស្សាហកម្ម Saha Group ។

ជម្រាបជូនថា រោងចក្រនេះត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែល ២ឆ្នាំដើម្បីសាងសង់ និងដំឡើងគ្រឿងចក្រ ខណ:ការផលិតដំបូងគ្រោងនឹងចាប់ផ្តើមនៅត្រីមាសទី១ ឆ្នាំ២០២៧៕