ផ្ទុះការគាំទ្រកាន់តែខ្លាំង ក្រុមហ៊ុន ម៉ូរៀ ឧកញ៉ា សឹង ចាតវិជ្ជា នាំផលិតផលគ្រឿងសម្អាងកូរ៉េថ្មី ៤ ប្រភេទបន្ថែមទៀតជូនអតិថិជន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ម៉ូរៀ របស់លោកឧកញ៉ា សឹង ចាតវិជ្ជា បានដាក់សម្ពោធផលិតផលថ្មីរបស់ខ្លួនជាផ្លូវការគឺ Foam លាងសម្អាតមុខ ដែលមាន ៣ ប្រភេទ និងក្រមួនលាងសម្អាតមុខ ដែលជាផលិតផលនាំចូលពីប្រទេសកូរ៉េ ១០០% នៅផ្សារទំនើបអ៊ីអន សែនសុខ មានមនុស្សចូលរួមយ៉ាងកុះករក្នុងកម្មវិធីនោះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម៉ូរៀហ្វូមមាន ៣ ប្រភេទ និងក្រមួនលាងសម្អាតគ្រឿង MAKE UP ចំនួនមួយប្រភេទ តម្រូវតាមស្បែកមុខរបស់អតិថិជន ។

• Morea Anti-Acne foam: ហ្វូមលាងសម្អាតមុខសម្រាប់ស្បែកមុខមានមុន និងខ្លាញ់។

• Morea Skin Balance and Whitening foam: ហ្វូមលាងសម្អាតមុខជួយស្បែកមុខ សសម្រាប់ស្បែកមុខទូទៅ ឬអ្នកមានមុខជាំ ខ្មៅស្រអាប់។

• Morea Brighten foam: ហ្វូមលាងសម្អាតមុខសម្រាប់អ្នកមានស្បែកមុខរោល ស្តើង ងាយប្រតិកម្ម។

• Morea Cleansing Balm ក្រមួនលាងសម្អាតគ្រឿង MAKE UP លាងសម្អាត Make up បានជ្រៅ មាន AHA, BHA, PHA: ជួយសម្អាតរន្ធញើស និងសម្អាតកោសិកាចាស់ៗចេញ កាត់បន្ថយស្នាមជ្រួញធ្វើឱ្យស្បែករលោង ជួយកាត់បន្ថយស្នាមអុជខ្មៅ និងជាំដោយពន្លឹថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។

ផលិតផលទាំងអស់របស់ក្រុមហ៊ុន ម៉ូរៀ គឺនាំចូលមកពីប្រទេសកូរ៉េសុទ្ធ ១០០% ដែលមានដៃគូសហការណ៍កូរ៉េ ដូចជា ឡាប៊ូ Sejongbiopham និង ដៃគូមួយទៀត Healkinbio។

ក្រុមហ៊ុន ម៉ូរៀ បានសម្ភោធផលិតផលថ្មីរបស់ខ្លួនខាងលើជាផ្លូវការ ដែលមានលក់លើទូរទាំងទីផ្សារនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីសម្ពោធមានវត្តមានរបស់ម្ចាស់ក្រុមហ៊ុន ម៉ូរៀ លោកឧកញ៉ា សឹង ចាតវិជ្ជា និងលោកជំទាវ កេន អច្ឆរ៉ា ដៃគូសហការណ៍ដែលអញ្ជើញមកពីប្រទេសកូរ៉េ លោកស្រី គីម យ៉ុនយ៉ុង (Kim Hyunyoung) លោកស្រី លី ស៊ុនវ៉ា (Lee Sunhwa) និងលោកស្រី លី ឆេង យឺ (Lee Chang-yeo) ដែលបានដាក់បង្ហាញពីផលិតផលដែលមានគុណភាព និងស្តង់ដារអន្តរជាតិដែលបានអនុញ្ញតិឱ្យអតិថិជនបានតេ្តស៍ផលិតផលជាក់ស្តែងនៅក្នុងពិធីសម្ពោធនោះផងដែរ។

បន្ថែមពីនេះទៀត ក៏មានវត្តមានម្ចាស់ដេប៉ូរបស់ម៉ូរៀ មកទូទាំងប្រទេស ហើយក៏មានការចូលរួមសម្តែងពីតារាល្បីៗ ដូចជា លោក Zono កញ្ញា Mina កញ្ញា FaFa និងចូលរួមជាភ្ញៀវកិត្តិយស លោក  Rich KH កញ្ញា Kim Reachny លោក Zamba Tak កញ្ញា Young លោក Lawrence និងកញ្ញា Bella Jingដែលហ្វេនៗស្គាល់ពួកគាត់តាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជា Facebook, Instagram & TikTok។ ហើយពួកគាត់ក៏បានចែករំលែកបទពិសោធន៍របស់ពួកគាត់ជាមួយអ្នកគាំទ្ររបស់ពួកគាត់ពីការប្រើប្រាស់ ផលិតផល ហ្វូមនិងការមួនលាងសម្អាតមុខ របស់ម៉ូរៀ ថាជាផលិតផលដែលមានគុណភាពល្អ និងតម្លៃសមរម្យ ចង់ឳ្យអ្នកគាំទ្ររបស់ពួកគាត់ប្រើរបស់មានគុណភាពដូចជាផលិតផលរបស់ម៉ូរៀផងដែរ។

ក្រុមហ៊ុន ម៉ូរៀ បានបង្កើតឡើងដោយកូនខ្មែរ ដែលមាននាយកប្រតិបត្តិលោកឧកញ៉ា សឹង ចាតវិជ្ជា បានសហការណ៍ជាមួយដៃគូនៅប្រទេសកូរ៉េ ផលិតនូវផលិតផលសម្អាងមានអាហារបំប៉ន និងគ្រឿងសម្អាងសុទ្ធមកពីកូរ៉េ១០០% សម្រាប់អតិថិជន ឱ្យទទួលបាននូវផលិតផលមានគុណភាពនិងស្តង់ដាអន្តរជាតិ ដែលធ្វើឱ្យអតិថិជនមានទំនុកចិត្តលើក្រុមហ៊ុនដែលមានការធានាត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងមានការធានាពីក្រុមហ៊ុនយក្សសាំសុងនៅប្រទេសកូរ៉រ។

ចាប់តាំងពីម៉ូរៀចរាចរណ៍ផលិតផលលើកដំបូងនៅលើទីផ្សារមកដល់ឥឡូវនេះ ម៉ូរៀបានបង្កើតផលិតផលសរុប មានចំនួន ៩ មុខនៅទីផ្សារបច្ចុប្បន្ន៖

សម្រាប់អាហារបំប៉នមាន ម៉ូរៀ ខូឡាជែន ម៉ូរៀ ផ្លាសិនតា ដែលជាផលិតផលនាំមុខគេនៅប្រទេសកម្ពុជា

• ម៉ូរៀ  ខូឡាជែន ជំនួយសក់ ក្រចក ជួយឱ្យស្បែកភ្លឺថ្លាពីខាងក្នុង ជួយលើបញ្ហារោគស្ត្រីដូចជា ធ្លាក់ស រម៉ាស់ ធុំក្លិន រាំងរដូវយូរឆ្នាំ រដូវមកមិនទៀង ចុកពោះពេលមករដូវ

• ម៉ូរៀ ផ្លាសិនតា ជួយបំបាត់ជាំ អាចម៍រុយ ស្បែកស្ងួត ស្បែកខ្មៅ លាបឡេមិនចូល ជាពិសេសជួយការពារជម្ងឺមហារីក

សម្រាប់ឈុតមុខ (Morea Skincare) មានដូចជា៖

• សេរ៉ូម បូថក់ មានមុខងារសំខាន់ៗដូចជា បំបាត់មុខមុខ ប្រហោង ខ្មូត ស្នាមជ្រួញ និងជួយបណ្តឹងស្បែកមុខអោយហាប់ណែនស្អាត

• សេរ៉ូម អែមភីល មានមុខងារសំខាន់ៗដូចជា ព្យាបាលស្នាមជាំ បំបាត់អាចម៍រុយ ស្បែកមុខស្តើងសរសៃ មុខស្រអាប់ គ្មានសំណើម និងជួយពន្យាភាពចាស់

• គ្រីម PDRN ជួយបំបាត់រោល រលាក ក្រហម និង មានរូបមន្ត Lock Age ដែលទប់ស្កាត់ភាពចាស់បានទៅដល់ ១០ ដង

• ម៉ាស់កញ្ចក់ខូឡាជេន ជួយឱ្យស្បែកមុខមានសំណើម បំបាត់ជ្រួញ ជួយផ្ជិតគល់រោម និងបំពេញខូឡាជេនដល់ស្បែកមុខ

• សាន់គ្រីមម៉ូរៀ ជួយការពាកំដៅថ្ងៃបានពេញមួយថ្ងៃជាមួយបច្ចេកវិទ្យាចុងក្រោយ  SPF 50+ PA++++ ការពារកម្តៅពីពន្លឺព្រះអាទិត្យ ពន្លឺភ្លើងផ្សេងៗ៖ កុំព្យូទ័រ ទូរស័ព្ទ អំពូល សូម្បីតែចំហាយចង្ក្រាន និងការពារការជាំមុខបាន ១០០%

ម៉ូរៀ តែងតែផ្ដល់នូវផលិតផលដែលមានប្រសិទ្ធភាព គុណភាពខ្ពស់ សុវត្ថិភាពជាមួយនឹងទំនុកចិត្តទៅដល់អតិថិជនដែលប្រើប្រាស់ គ្រាំទ្រផលិតផលរបស់ម៉ូរៀ ស្របពេលនឹងការសម្ពោធផលិតផលថ្មីលើកនេះ ដែលជាផលិតផលទី ១២ នៃផលិតផលទាំងអស់របស់ម៉ូរៀ។

អំពីក្រុមហ៊ុនម៉ូរៀ

ម៉ូរៀចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ ២០១៩ ជាក្រុមហ៊ុននាំចូល ចែកចាយផលិតផលសុទ្ធ១០០% មកពីប្រទេសកូរ៉េ ហើយបច្ចុប្បន្ននេះយើងកំពុងដាក់ចរាចរណ៍នៅលើទីផ្សារអនឡាញ និងមានដេប៉ូចែកចាយតាមបណ្ដាផ្សារ និង ហាងលក់គ្រឿងសម្អាងការនៅទូទាំងប្រទេសកម្ពុជា និងតាមបណ្ដាប្រទេសនានានៅក្នុងតំបន់ អាស៊ី អាគ្នេយ៍ ផងដែរ។

ជាការថ្លែងអំណរគុណទៅដល់លោក លោកស្រីទាំងអស់សម្រាប់ការខិតខំប្រឹងប្រែង លះបង់របស់ពួកគេ ក្នុងការរួមចំណែកគិតដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាអតិថិជនដែលគ្រាំទ្រផលិតផលម៉ូរៀតាំងពីដើមមកដល់ឥលូវ។

សម្រាប់អតិថិជនម៉ូរៀ សូមប្រើដោយមានទំនុកចិត្ត សុវត្ថិភាពនិងរីករាយជាមួយផលិតផលដែលសុទ្ធ១០០%មកពីប្រទេសកូរ៉េ ដែលមានការធានាពីក្រុមហ៊ុមធំ Samsung។

ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនម៉ូរៀ សូមចូលទៅកាន់គេហទំពរ័moreakorea.com ឬតាមរយៈម៉ូរៀការិយាល័យកណ្ដាលលក់ក្នុងតំបន់។
 
សម្រាប់ព័ត៌មានពីក្រុមហ៊ុន ម៉ូរៀ សូមទំនាក់ទំនងតាមរយៈលេខ 068/098/095 84 22 27